Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc៖ ចាំបាច់ត្រូវ​លើកតម្កើង​កិត្យានុភាពនៃពានរង្វាន់ហូជីមិញលំដាប់ថ្នាក់ពិភពលោក

10:00 | 25/11/2022

ពានរង្វាន់ត្រូវបានប្រគល់ជូនសំណង់សិក្សាស្រាវជ្រាវចំនួន ២៩ ដែលមានតម្លៃខ្ពស់ និងមានលទ្ធភាពអនុវត្តន៍ជាក់ស្ដែង ក្នុងនោះមានសំណង់ចំនួន ១២ ទទួលបានពានរង្វាន់ហូជីមិញ និង សំណង់ចំនួន ១៧ ទៀតទទួលបានពានរង្វាន់រដ្ឋ។

ប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយជនបរទេសនៅប្រទេសថៃ ប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយជនបរទេសនៅប្រទេសថៃ
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ កសាងជីវភាពវប្បធម៌ បំផុសមោទនភាពរបស់ជនហាណូយ លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ កសាងជីវភាពវប្បធម៌ បំផុសមោទនភាពរបស់ជនហាណូយ
លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc៖ ចាំបាច់ត្រូវ​លើកតម្កើង​កិត្យានុភាពនៃពានរង្វាន់ហូជីមិញលំដាប់ថ្នាក់ពិភពលោក
ប្រធានរដ្វៀតណាមឋ លោក Nguyen Xuan Phuc បានប្រគល់រង្វាន់ហូជីមិញ ដល់សាស្រ្តាចារ្យបណ្ឌិតវិទ្យាសាស្ត្រ Nguyen Quang Hong អ្នកនិពន្ធស្នាដៃ "ពន្យល់វចនានុក្រមអក្សរ Nom"។

នាយប់ថ្ងៃទី ២៣ ខែវិច្ឆិកា នៅរោងមហោស្រពធំទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានប្រារព្ធពិធីប្រគល់ពានរង្វាន់ហូជីមិញ និងរង្វាន់រដ្ឋអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើកទី ៦។ ពានរង្វាន់ត្រូវបានប្រគល់ជូនសំណង់សិក្សាស្រាវជ្រាវចំនួន ២៩ ដែលមានតម្លៃខ្ពស់ និងមានលទ្ធភាពអនុវត្តន៍ជាក់ស្ដែង ក្នុងនោះមានសំណង់ចំនួន ១២ ទទួលបានពានរង្វាន់ហូជីមិញ និង សំណង់ចំនួន ១៧ ទៀតទទួលបានពានរង្វាន់រដ្ឋ។

អញ្ជើញថ្លែងក្នុងពិធីនេះ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តន៍គោលការណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាគោលនយោបាយជាតិជួរមុខ ហើយជាកម្លាំងចលករស្នូល ដើម្បីងភិវឌ្ឍន៍កម្លាំងផលិតកម្មទំនើប ដែលត្រូវបានចែងក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស វៀតណាមចាំបាច់ត្រូវមានជំហានផ្ទេរប្ដូរអំពីយុទ្ធសាស្ត្រសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ការអនុវត្ត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍបច្ចេកវិទ្យាតាមវិស័យដែលមានប្រៀបខ្លាំងមួយចំនួន។ ទន្ទឹមនឹងនេះ ចាំបាច់ត្រូវសម្របសម្រួលឱ្យបានល្អរវាងរដ្ឋ និងសង្គម រវាងកម្លាំងផ្ទៃក្នុង និងកម្លាំងខាងក្រៅក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិត ហើយកំណត់ថានេះគឺជាកម្លាំងផលិតកម្មផ្ទាល់ ជាកម្លាំងចលករស្នូលនៃគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ទាក់ទងនឹងគោលដៅដល់ឆ្នាំ ២០៣០ វៀតណាមគឺជាប្រទេសដែលមានឧស្សាហកម្មទំនើប ហើយស្ថិតក្នុងក្រុមប្រទេសនាំចេញច្រើនបំផុតទាំង ១៥ នៅលើពិភពលោកនោះ លោកប្រធានរដ្ឋបានចាត់ទុកថា ពានរង្វាន់ហូជីមិញ ពានរង្វាន់រដ្ឋអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចាំបាច់ត្រូវជាសកម្មភាពជំរុញការអភិវឌ្ឍនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ និងអភិវឌ្ឍន៍ខឿនឧស្សាហកម្មទំនើបរបស់វៀតណាម៖ “សកម្មភាពប្រគល់ពានរង្វាន់ចាំបាច់ត្រូវជាព្រឹត្តិការណ៍លើកទឹកចិត្តដល់ជួរធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមានសមត្ថភាពខ្ពស់ ហើយលើកទឹកចិត្តដល់សង្គមទាំងមូលបង្កើនការវិនិយោគដល់សកម្មភាពនវានុវត្តន៍។ ខ្ញុំស្នើឱ្យពិចារណា និងលើកកម្ពស់កម្រិតកិត្យានុភាពនៃពានរង្វាន់ហូជីមិញបន្ថែមទៀត ដើម្បីឆ្ពោះទៅតំបន់ និងពិភពលោក។ ពង្រីកវិសាលភាពនៃពានរង្វាន់ដល់អ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលបានរួមវិភាគទានសិក្សាស្រាវជ្រាវតម្លៃអំពីវៀតណាមលើគ្រប់វិស័យ។ ខ្ញុំសង្ឈឹមថា វៀតណាមនឹងមានអ្នកវិទ្យាសាស្ត្រកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលទទួលបានពានរង្វាន់អន្តរជាតិ ដែលមានកិត្យានុភាព លើកតម្កើងខឿនវិទ្យាសាស្ត្រជាតិ រួមចំណែកលើកតម្កើងបញ្ញាវៀតណាម រួមវិភាគទានទៅក្នុងឃ្លាំងបញ្ញា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់មនុស្សជាតិផងដែរ”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា