ខេត្ត Khanh Hoa ស្វាគមន៍ក្រុមភ្ញៀវទេសចរពីជើងហើរត្រង់ពីកាហ្សាក់ស្ថាន

11:01 | 30/10/2022

យុគសម័យ - នាព្រឹកថ្ងៃទី ២៧ តុលា នៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh ក្រុមហ៊ុនភាគហ៊ុន​អាកាសយានដ្ឋានអន្តរជាតិ Cam Ranh សហការជាមួយក្រុមហ៊ុនទេសចរ Amega បានរៀបចំពិធីទទួលស្វាគមន៍ជើងហោះហើរពិសេសដើម្បីដឹក​ជញ្ជូនភ្ញៀវទេសចរមកពីប្រទេស Kazakhstan មកនិង​សំរាកលំហែកាយនៅខេត្ត Khanh Hoa។

សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Khanh Hoa (វៀតណាម) រៀបចំការប្រកួតបាល់ទះរវាងនិស្សិត វៀតណាម-ឡាវ-កម្ពុជា សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Khanh Hoa (វៀតណាម) រៀបចំការប្រកួតបាល់ទះរវាងនិស្សិត វៀតណាម-ឡាវ-កម្ពុជា
ផុសផុលការប្រកួតប្រជែងវោហារសាស្ដ្រជាភាសាចិនលើកដំបូង នៅខេត្ត Khanh Hoa ផុសផុលការប្រកួតប្រជែងវោហារសាស្ដ្រជាភាសាចិនលើកដំបូង នៅខេត្ត Khanh Hoa
ខេត្ត Khanh Hoa ស្វាគមន៍ក្រុមភ្ញៀវទេសចរពីជើងហើរត្រង់ពីកាហ្សាក់ស្ថាន

ជើងហោះហើរត្រូវបានធ្វើឡើងតាមកម្មវិធីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនភាគហ៊ុន​ពាណិជ្ជកម្ម​ចម្រុះ ក្រុមហ៊ុន​ទេសចរ Amega និងក្រុមហ៊ុនអាកាសចរណ៍ Sunday Airlines (កាហ្សាក់ស្ថាន) ចេញ​ដំណើរពីទីក្រុង Almaty ទៅកាន់ Cam Ranh ដែល​មានភ្ញៀវទេសចរចំនួន ២១៣ នាក់។ បន្ទាប់ពីមកដល់អាកាសយានដ្ឋាន ក្រុមភ្ញៀវទេចរនេះបានជូនបាច់ផ្កា និងអំណោយពីតំណាងមន្ទីរទេសចរណ៍ និងអង្គភាពនានា ថែមទាំងការសម្តែងរបាំតោដ៏រស់រវើក។ ​បន្ទាប់​ពី​ចូល​មក ក្រុមភ្ញៀវទេសចរ​បាន​នាំ​ទៅ​កាន់​មណ្ឌល​លំហែកាយនៅ Bai Dai Cam Lam ​ និង​សណ្ឋាគារ​ក្នុង​ទី Nha Trang។ លោកស្រី Do Thi Hang នាយិកា​ក្រុមហ៊ុនទេសចរ Amega បាននិយាយថា ក្រុមនេះនឹងស្នាក់នៅខេត្ត Khanh Hoa រយៈពេល ៧-៣០ ថ្ងៃ (អាស្រ័យលើភ្ញៀវ)។ ក្នុងអំឡុងពេលស្នាក់នៅខេត្ត Khanh Hoa ភ្ញៀវនឹងធ្វើដំណើរកម្សាន្តទៅកោះសមុទ្រ ទស្សនាទីក្រុង លេងកម្សន្តនៅ VinWonders Nha Trang (Vinpearl Land) ទៅ Shopping បទពិសោធន៍ពីសេវាកម្មងូតទឹកភក់។

តាម​ផែន​ការ ចាប់ពីបច្ចុប្បន្ននេះ ក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មសរុបនិង​ក្រុមហ៊ុនទេសចរ​ បាន​សហការជាមួយក្រុមហ៊ុនអាកាសចរណ៍ Sunday Airlines រៀបចំជើងហោះហើរពិសេសចំនួន ៤០ ជើង ដែលដឹក​ជញ្ជូនភ្ញៀវទេសចរពីកាហ្សាក់ស្ថានទៅកាន់ខេត្ត Khanh Hoa ជាមួយនឹងប្រេកង់ ពីរ​​ជើងក្នុងមួយសប្តាហ៍៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ