ការផ្សព្វផ្សាយផលិតផលកសិកម្ម និងជលផលរបស់ខេត្ត Ben Tre ចូលទីផ្សារនៃប្រទេសឥស្លាម

18:53 | 21/10/2022 ឌឹកអាញ់

យុគសម័យ - នារសៀលថ្ងៃទី ១៩ តុលា នៅទីក្រុងហាណូយ ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនខេត្ត Ben Tre បានសហការរៀបចំសន្និសីទ “ផ្សព្វផ្សាយផលិតផលកសិកម្ម និងជលផលខេត្ត Ben Tre ចូលទីផ្សារនៃប្រទេសឥស្លាម”។ =

កងឆ្មាំសមុទ្រតំបន់លេខ៣ (វៀតណាម) រួមដំណើរជាមួយអ្នកនេសាទខេត្ត Ben Tre កងឆ្មាំសមុទ្រតំបន់លេខ៣ (វៀតណាម) រួមដំណើរជាមួយអ្នកនេសាទខេត្ត Ben Tre
ស្រាវជ្រាវ និងអភិវឌ្ឍផលិតផលទេសចរណ៍ពិសេសនៃខេត្ត Ben Tre ស្រាវជ្រាវ និងអភិវឌ្ឍផលិតផលទេសចរណ៍ពិសេសនៃខេត្ត Ben Tre
ការផ្សព្វផ្សាយផលិតផលកសិកម្ម និងជលផលរបស់ខេត្ត  Ben Tre ចូលទីផ្សារនៃប្រទេសឥស្លាម
ការផ្សព្វផ្សាយផលិតផលកសិកម្ម និងជលផលរបស់ខេត្ត Ben Tre ចូលទីផ្សារនៃប្រទេសឥស្លាម

សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងទម្រង់ផ្ទាល់និងវេទិកាអនឡាញក្នុងគោលបំណងផ្សព្វផ្សាយផលិតផលកសិកម្ម និងជលផលសំខាន់ៗរបស់ខេត្ត Ben Tre ទៅកាន់ទីផ្សារម៉ូស្លីម។ ទន្ទឹមនឹងនោះ រួមចំណែកណែនាំពីភាពខ្លាំងរបស់ខេត្តលើវិស័យសក្តានុពលដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ធនធានមនុស្ស ...។

រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son និងលេខាគណៈកម្មាធិការបក្សខេត្ត Ben Tre លោក Le Duc Tho បានចូលរួម និងថ្លែងសុន្ទរកថាបើកសន្និសីទ។

សន្និសីទនេះបានទាក់ទាញការចូលរួមរបស់គណៈប្រតិភូជាង ២៥០ នាក់ដោយផ្ទាល់ និងតាមអនឡាញ រួមទាំងឯកអគ្គរដ្ឋទូត ទីប្រឹក្សាពាណិជ្ជកម្ម តំណាងស្ថានទូតប្រទេសឥស្លាមនៅទីក្រុងហាណូយ។ ឯកអគ្គរដ្ឋទូតវៀតណាម និងទីប្រឹក្សាពាណិជ្ជកម្មវៀតណាមក្នុងតំបន់; ថ្នាក់ដឹកនាំមន្ទីរ សាខា សហគ្រាសកសិកម្ម និងនេសាទក្នុងខេត្ត Ben Tre; សហគ្រាស សមាគម និងបណ្តាញផ្សារទំនើបធំៗនៅក្នុងទីផ្សារមូស្លីមសំខាន់ៗជាច្រើន។

ក្នុងសុន្ទរកថាស្វាគមន៍ រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son បានអះអាងថា សន្និសីទនេះគឺជាការអនុវត្តន៍ជាក់ស្តែងនូវសេចក្តីបង្គាប់លេខ ១៥-CT/TW របស់លេខាធិការដ្ឋានស្តីពីការទូតសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍន៍ប្រទេសរហូតដល់ឆ្នាំ ២០៣០។ និងដឹកនាំរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងសន្និសីទអនឡាញជាមួយប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅបរទេសនាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងការបរទេសតែងតែប្រកាន់ខ្ជាប់នូវបាវចនានៃការដាក់ប្រជាជន មូលដ្ឋាន និងធុរកិច្ចជាស្នូលនៃទំនាក់ទំនងការទូតសេដ្ឋកិច្ច៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច