វៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មថ្មី

11:26 | 14/09/2022

យោងតាមគេហទំព័រ Vietnam-Briefing បានផ្សាយថា ការដែលក្រុមហ៊ុន Samsung ជ្រើសរើសប្រទេសវៀតណាមជាទីតាំងផលិតធាតុសឺម៉ីកុងឌុចទ័រ បានបង្ហាញពីសក្ដានុពលរបស់វៀតណាមដូចជាមជ្ឈមណ្ឌលផលិតកម្មទើបលេចធ្លោ។

កាសែតអាល្លឺម៉ង់៖ វៀតណាមអភិវឌ្ឍលើមូលដ្ឋានរឹងមាំ កាសែតអាល្លឺម៉ង់៖ វៀតណាមអភិវឌ្ឍលើមូលដ្ឋានរឹងមាំ
ប្រទេសវៀតណាមគឺជា “មជ្ឈមណ្ឌល” នៃការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ប្រទេសវៀតណាមគឺជា “មជ្ឈមណ្ឌល” នៃការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស

ដោយមានស្ថិរភាពនយោបាយ បរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយខ្ជាប់ខ្លួនបានជួយវៀតណាមចូលរួមកាន់តែខ្លាំងនៅក្នុងខ្សែសង្វាក់តម្លៃសកល។ នោះក៏ជាការសន្និដ្ឋានរបស់អ្នកជំនាញ និងសារព័ត៌មានអន្តរជាតិជាច្រើននាពេលថ្មីៗនេះ។

នាពេលថ្មីៗនេះ សារព័ត៌មានអន្តរជាតិជាច្រើនបានផ្សាយពីការដែលសម្ព័ន្ធក្រុមហ៊ុនផលិតបន្ទះឈីប Synopsys របស់អាមេរិក​​នឹងបណ្តុះបណ្តាលវិស្វករ និងជួយបង្កើតមជ្ឈមណ្ឌលរចនាបន្ទះឈីបដោយធាតុសឺម៉ីកុងឌុចទ័រនៅក្នុងប្រទេស​វៀត​ណាម។ ក្នុងបរិបទនៃការប្រណាំងបច្ចេកវិទ្យារវាងអាមេរិក-ចិនដែលកំពុងបន្តកើតឡើងនោះ សហគ្រាសបច្ចេកវិទ្យាខ្ពស់ជាច្រើនកំពុងបង្វែរទិសដៅវិនិយោគ និងបណ្តុះបណ្តាលមកវៀតណាម ដូចជាយុទ្ធសាស្ត្រមួយដើម្បីធ្វើឱ្យមានតុល្យភាពប្រតិបត្តិការឡើង​វិញ។

វៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មថ្មី
រូបថតឧទាហរណ៍៖ baodautu.vn

លោក Fillippo Botorletti នាយកការិយាល័យ Dezan Shira នៅប្រទេសវៀតណាម បានវាយតម្លៃថា “ឧត្តមភាពរបស់វៀតណាមគឺតម្លៃពលកម្មទាប។ ហើយរដ្ឋាភិបាលវៀតណាមក៏បានបង្កលក្ខណៈងាយស្រួលសម្រាប់ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគពីបរទេស។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនក៏បានជួយអ្នកវិនិយោគចូលទៅកាន់ទីផ្សារក្នុងប្រទេសផ្សេងៗ ដែរ។

ទោះបីជាមានទស្សនវិស័យវិជ្ជមានក៏ដោយ អ្នកជំនាញក៏បានផ្តល់អនុសាសន៍ថា វៀតណាមត្រូវលើកកម្ពស់ឧស្សាហកម្មបន្ទាប់បន្សំក្នុងស្រុក ក៏ដូចជាកែលំអគោលនយោបាយសម្រាប់ទាក់ទាញសហគ្រាសស្ថិតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ធាតុ សឺម៉ីកុងឌុចទ័រ។

យោង​តាមលោក Fillippo Botorletti នាយកការិយាល័យ Dezan Shira នៅប្រទេសវៀតណាម "វៀតណាមបានក្លាយទៅជាប្រទេសទាក់ទាញ FDI ធំទីពីរនៅក្នុងអាស៊ាន បន្ទាប់ពីសិង្ហបុរី ប៉ុន្តែនៅតែមានការរាំងស្ទះមួយចំនួន។ វៀតណាមគួរតែបន្តសម្រួលនីតិវិធីរដ្ឋបាលបន្ថែមទៀត បង្កើនតម្លាភាព និងបន្តកែលម្អក្របខ័ណ្ឌច្បាប់។ ចាំបាច់ត្រូវបង្កើនគុណភាពពលកម្មនៅមូលដ្ឋាន ព្រោះនោះគឺជាឧបសគ្គចម្បងមួយរបស់វៀតណាមក្នុងវិស័យជាច្រើន មិនត្រឹមតែឧស្សាហកម្មផលិតធាតុ​សឺម៉ីកុងឌុចទ័រប៉ុណ្ណោះទេ"។

យោងតាមអ្នកជំនាញជាច្រើន វៀតណាមត្រូវការយុទ្ធសាស្ត្ររយៈពេលមធ្យម និងរយៈពេលវែង ដើម្បីឆ្ពោះទៅការផលិតឈីបដោយធាតុសឺម៉ីកុងឌុចទ័ររបស់ខ្លួន និងទាក់ទាញសាជីវកម្មបច្ចេកវិទ្យាមួយចំនួនធំដើម្បីបង្កើនការវិនិយោគផ្ទាល់ បង្កើត ឬ ពង្រីកមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតឧបករណ៍បច្ចេកវិទ្យានៅវៀតណាម៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច