លំហាត់សមយុទ្ធការពារជាតិវៀតណាម-ឥណ្ឌាលើកទី៣

08:41 | 02/08/2022 ហេង វុធ្ធី

យុគសម័យ - សមយុទ្ធការពារជាតិវៀតណាម-ឥណ្ឌាលើកទី៣ ដែលមានឈ្មោះថា 'Ex VINBAX 2022' នឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែសីហា និងមានរយៈពេលរហូតដល់ថ្ងៃទី ២០ ខែសីហា នៅតំបន់យោធា Chandi Mandir រដ្ឋ Haryana ភាគខាងជើងប្រទេសឥណ្ឌា។ ក្រសួង​ការពារជាតិ​ឥណ្ឌា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ព្រឹត្តិការណ៍​នេះ​កាលពី​ថ្ងៃ​ទី​៣១ កក្កដា។

បើកខ្សែផ្លូវដឹកជញ្ជូនតភ្ជាប់វៀតណាមភាគកណ្តាល និងឥណ្ឌា បើកខ្សែផ្លូវដឹកជញ្ជូនតភ្ជាប់វៀតណាមភាគកណ្តាល និងឥណ្ឌា
វៀតណាម និងឥណ្ឌាទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យឱសថ និងថែទាំសុខភាព វៀតណាម និងឥណ្ឌាទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យឱសថ និងថែទាំសុខភាព
លំហាត់សមយុទ្ធការពារជាតិវៀតណាម-ឥណ្ឌាលើកទី៣

សមយុទ្ធនេះធ្វើឡើងបន្ទាប់ពីសកម្មភាពទ្វេភាគីស្រដៀងគ្នាដែលបានធ្វើឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៩ ហើយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងឥណ្ឌា។ ប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងនេះ។

ឥណ្ឌាចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើត និងក្នុងចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់ភាគីឥណ្ឌាបាននិយាយថា ប្រធានបទនៃ Ex VINBAX 2022 គឺការកសាង និងដាក់ពង្រាយក្រុមវិស្វករ និងកងទ័ពពេទ្យក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN)៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាមតែងតែមានសុឆន្ទៈគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ