នាថ្ងៃទី ២២ កក្កដា គណៈប្រតិភូសមាគមខ្មែរ-វៀតណាមប្រចាំកម្ពុជា ដឹកនាំដោយប្រធានសមាគម លោក Sim Chy បានអញ្ជើញទៅទស្សនកិច្ចការងារនៅខេត្ត Soc Trang។
![]() |
| ទិដ្ឋភាពនៃជំនួបរបស់គណៈប្រតិភូសមាគមខ្មែរ-វៀតណាមប្រចាំនៅកម្ពុជានៅខេត្ត Soc Trang (រូបថត៖ thoidai.com.vn) |
អញ្ជើញទទួលជួប និងធ្វើការជាមួយគណៈប្រតិភូមាន លោក Duong Sa Kha ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Soc Trang; លោកស្រី Huynh Thi Diem Ngoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang ។
ក្នុងជំនួបនោះ លោក Sim Chy បានជម្រាបជូនអំពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរដើមកំណើតវៀតណាមនៅកម្ពុជា ដែលមានប្រជាជនប្រមាណ ១៦៥០០០ នាក់។ ប្រជាជននៅតាមទីក្រុងមានជីវភាពរស់នៅប្រកបដោយស្ថិរភាពដោយប្រកបរបបពាណិជ្ជកម្ម និងសេវាកម្ម ប៉ុន្តែប្រជាជននៅតំបន់ជនបទ ជាពិសេសនៅតំបន់បឹងទន្លេសាប នៅតែប្រឈមមុខនឹងការលំបាកជាច្រើន ...
ក្នុងរយៈពេលកន្លងមក សមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានសហការយ៉ាងសកម្មជាមួយអាជ្ញាធរនៃកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចនៃវៀតណាម ដើម្បីជួយគាំទ្រដល់ការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍។ អនុវត្តតាមនីតិវិធីដើម្បីអាចចូលសញ្ជាតិម្ពុជា។ សមាគមក៏បានចលនាអង្គភាពអាជីវកម្មក្នុងការកសាងសាលារៀន លំនៅដ្ឋាន និងផ្តល់អាហារូបករណ៍ដល់និស្សិត ដែលក្នុងនោះ ៥ ករណីត្រូវបានផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិត។
ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ក៏បានទទួលស្គាល់ការជួយឧបត្ថម្ភរបស់ខេត្ត Soc Trang សម្រាប់ប្រជាជនខ្មែរដើមកំណើតវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសចាប់តាំងពីមានការផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩
ក្នុងនាមគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Soc Trang លោក Duong Sa Kha បានជម្រាបជូនសមាគមខ្មែរ-វៀតណាមនៅកម្ពុជាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្ត។ បើតាមលោក Duong Sa Kha វៀតណាម និងកម្ពុជា គឺជាប្រទេសទាំរពីរដែលមានចំណងសាមគ្គីភាព និងមិត្តភាពដ៏ជិតស្និទ្ធក្នុងដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន ដែលក្នុងនោះ អាណិកជនគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បាននៃប្រជាជាតិ។
សមាគមខ្មែរ-វៀតណាមនៅកម្ពុជា គឺជាស្ពានតភ្ជាប់ដ៏សំខាន់មួយ រក្សាទំនាក់ទំនងរវាងអាណិកជន និងមាតុភូមិ។ ទន្ទឹមនឹងនោះ សង្ឃឹមថា សមាគមនឹងបន្តលើកកំពស់តួនាទីរបស់ខ្លួនក្នុងសកម្មភាពការទូត ជំរុញអាជ្ញាធរនៃប្រទេសសាមីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនខ្មែរដើមកំណើតវៀតណាមប្រកបអាជីវកម្ម និងរស់នៅប្រកបដោយស្ថិរភាព និងធានាបានលក្ខខណ្ឌស្របច្បាប់ដើម្បីស្នាក់នៅប្រកបដោយស្ថិរភាព និងយូរអង្វែងនៅកម្ពុជា។
ក្នុងឱកាសនេះ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Soc Trang បានឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក ជូនសមាគមខ្មែរ-វៀតណាមនៅកម្ពុជា៕

មតិពីមិត្តអ្នកអាន