Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ

ប្រធានរដ្ឋវៀតណាមទទួលជួបឯកអគ្គរដ្ឋទូតក្រូអាស៊ី និងសេណេហ្គាល់អញ្ជើញមកជូនសាតាំង

11:48 | 14/06/2022

នារសៀលថ្ងៃទី ១៣ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋក្រូអាស៊ី លោក Ivan Velimir Starcevic; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសេណេហ្គាល់ លោក Abdoulaye Barro ដែលលោកទាំងពីរអញ្ជើញមកជូនសាតាំង។

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់​ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Pham Hung ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់​ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Pham Hung
លោកប្រធានរដ្ឋវៀតណាមកោតសរសើរចំពោះគ្រូបង្វឹកទាំងពីរនៃក្រុមបាល់ទាត់បុរសនិងនារីវៀតណាម លោកប្រធានរដ្ឋវៀតណាមកោតសរសើរចំពោះគ្រូបង្វឹកទាំងពីរនៃក្រុមបាល់ទាត់បុរសនិងនារីវៀតណាម
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលសាតាំងពីឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋក្រូអាស៊ី Ivan Velimir Starcevic (រូបថត៖ Thong Nhat/TTXVN)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលសាតាំងពីឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋក្រូអាស៊ី Ivan Velimir Starcevic (រូបថត៖ Thong Nhat/TTXVN)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋក្រូអាស៊ី លោក Ivan Velimir Starcevic ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយក្រូអាស៊ី។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ តាមនោះ ធ្វើយ៉ាងណាឱ្យទំនាក់ទំនងដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុបកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលសាតាំងរបស់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសេណេហ្គាល់ Abdoulaye Barro (រូបថត៖ Thong Nhat/TTXVN)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលសាតាំងរបស់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសេណេហ្គាល់ Abdoulaye Barro (រូបថត៖ Thong Nhat/TTXVN)

ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសេណេហ្គាល់ លោក Abdoulaye Barro ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតសកម្មក្នុងការជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសថ្នាក់ខ្ពស់ផងដែរ។ ភាគីទាំងពីរបន្តគាំទ្រ គ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និង អង្គការ Francophonie។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យសេណេហ្គាល់បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅ និងធ្វើអាជីវកម្មនៅ សេណេហ្គាល់៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ