Trending now

លោកប្រធានរដ្ឋវៀតណាមកោតសរសើរចំពោះគ្រូបង្វឹកទាំងពីរនៃក្រុមបាល់ទាត់បុរសនិងនារីវៀតណាម

17:00 | 29/05/2022

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរ និងអបអរសាទរ ចំពោះគ្រូបង្វឹក លោក Park Hang Seo និងលោក Mai Duc Chung និងគ្រូបង្វឹកនិង កីឡាករវៀតណាមទាំងអស់ដែលបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដណ្ដើមបាន ស្នាដៃខ្ពស់បំផុតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកនេះ នាំមកសិរីរុងរឿងជូន ប្រទេសជាតិ។

វៀតណាមនិងអង្គការសហប្រជាជាតិ៖ ៤៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព វៀតណាមនិងអង្គការសហប្រជាជាតិ៖ ៤៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព
ទាក់ទាញ​ដោយ​សម្រស់​ដ៏​ស្រស់​ស្អាត​នៃ ទាក់ទាញ​ដោយ​សម្រស់​ដ៏​ស្រស់​ស្អាត​នៃ 'ឆ្នេរសមុទ្រ Ha Long នៅលើ​ខ្ពង់រាប'
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយគ្រូបង្វឹក លោក Park Hang Seo និងលោក Mai Duc Chung។ (រូបថត៖ TTXVN)
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយគ្រូបង្វឹក លោក Park Hang Seo និងលោក Mai Duc Chung។

នាព្រឹកថ្ងៃទី ២៨ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបគ្រូបង្វឹក លោក Park Hang Seo និងគ្រូបង្វឹក លោក Mai Duc Chung ដែលជាគ្រូបង្វឹកឆ្នើមពីររូបនៃក្រុមបាល់ទាត់បុរសនិងនារី វៀតណាម តំណាងឲ្យបណ្ដាគ្រូបង្វឹក ដែលមានការរួមចំណែកជាច្រើន បង្កើតឡើង ស្នាដៃលេចធ្លោនៅស៊ីហ្គេមលើកទី៣១។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរ និងអបអរសាទរ ចំពោះគ្រូបង្វឹក លោក Park Hang Seo និងលោក Mai Duc Chung និងគ្រូបង្វឹកនិង កីឡាករវៀតណាមទាំងអស់ដែលបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដណ្ដើមបាន ស្នាដៃខ្ពស់បំផុតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកនេះ នាំមកសិរីរុងរឿងជូន ប្រទេសជាតិ; ជាពិសេសកីឡាករកីឡាការិនីចំនួន ៣០៥ នាក់ដែលមានស្នាដៃឆ្នើម ក្នុងនោះមានមេដាយមាសចំនួន ២០៥ គ្រឿង។ លោកប្រធានរដ្ឋបានបញ្ជាក់ថា ការដែលវៀតណាមរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ បាន បង្ហាញពីបដិសណ្ឋារកិច្ច ភាពរាក់ទាក់ និងចំណាប់អារម្មណ៍ដ៏ខ្លាំងចំពោះប្រទេសដែល ចូលរួមស៊ីហ្គេមលើកនេះ។ អ្នកគាំទ្រយ៉ាងច្រើនកុះករបានមកពហុកីឡដ្ឋាន ដើម្បី លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលបានបង្ហាញពីស្មារតីប្រជាជាតិ វប្បធម៌ វៀតណាម ការស្រឡាញ់កីឡា ស្រឡាញ់បាល់ទាត់ និងការចាប់អារម្មណ៍ដ៏ល្អប្រសើរក្នុង ដួងចិត្តរបស់មិត្តភក្តិអន្តរជាតិផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី