នាថ្ងៃទី ១៣ ខែឧសភា សមាជិកនៃកងពេទ្យកម្រិត ២ លេខ ៣ និងកងពេទ្យកម្រិត២ លេខ៤ វៀតណាមនៅស៊ូដង់ខាងត្បូង បានសម្របសម្រួលទៅសួរសុខទុក្ខ ផ្តល់អំណោយ និងរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើននៅសាលាបឋមសិក្សា Liech នៅ Bentiu។
![]() |
| គ្រូពេទ្យ “មួកខៀវ” វៀតណាមផ្តល់អំណោយដល់សិស្សស៊ូដង់ខាងត្បូងមុនពេលត្រឡប់មកប្រទេសវិញ |
នេះគឺជាសកម្មភាពស្ម័គ្រចិត្តចុងក្រោយនៅក្នុងចំណោមសកម្មភាពយោធានិងស៊ីវិល (CIMIC) ទាំង១២ក្នុងរយៈពេលមួយឆ្នាំកន្លងមករបស់កងពេទ្យកម្រិត ២ លេខ ៣ ដើម្បីជួយគាំទ្រអ្នកតំបន់។
សកម្មភាពទាំងនេះត្រូវបានអនុវត្តមុនពេលកងពេទ្យកម្រិត២ លេខ៣ ចេញដំណើរវិលត្រឡប់មកប្រទេសវិញ បន្ទាប់ពីបញ្ចប់បេសកកម្ម និងប្រគល់បេសកកម្មទៅកងពេទ្យកម្រិត២ លេខ៤។ ទន្ទឹមនឹងការជូនអំណោយរួមមាន សៀវភៅកត់ត្រា ខ្មៅដៃ និងប៊ិចព័ណ៌ ដល់សិស្សជួបការលំបាក ដែលខិតខំសិក្សារៀនសូត្រ កងពេទ្យទាំងពីរក៏បានជូនម៉ាស់ចំនួន ៣៥០ ស្លឹក និងតុ កៅអីថ្មីដល់សាលា។ ក្នុងឱកាសនេះដែរ យុទ្ធជនមួកខៀវវៀតណាមក៏បានដាំដើមឈើជាង ២០ ដើមនៅសាលារៀនផងដែរ៕

មតិពីមិត្តអ្នកអាន