ម្ចាស់ជើងឯកពិភពលោកកីឡាវ៉ូវីណាម ពៅ សុខា ថា ការប្រកួតជាមួយវៀតណាម ជាសម្ពាធដ៏ធំមួយ

19:56 | 06/04/2022 ហេង វុធ្ធី

កីឡាការិនីជម្រើសជាតិកម្ពុជា ពៅ សុខា ម្ចាស់ជើងឯកពិភពលោកកីឡាវ៉ូវីណាមឆ្នាំ២០១៩ បានបង្ហាញនូវការព្រួយបារម្ភ ក្នុងការប្រកួតស៊ីហ្គេមនៅវៀតណាម លើកទី៣១ នាខែឧសភា។ បើតាមកីឡាការិនីរូបនេះ វៀតណាម ជាដៃគូប្រកួត ដែលពិបាកជាងគេក្នុងស៊ីហ្គេមនេះ ។

នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ថា “ពិតជាមិនធ្វេសប្រហែសនិងអត្តនោម័តក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19” ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ថា “ពិតជាមិនធ្វេសប្រហែសនិងអត្តនោម័តក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19”
ម្ចាស់ជើងឯកពិភពលោកកីឡាវ៉ូវីណាម ពៅ សុខា ថា ការប្រកួតជាមួយវៀតណាម ជាសម្ពាធដ៏ធំមួយ
ម្ចាស់ជើងឯកពិភពលោកកីឡាវ៉ូវីណាម ពៅ សុខា ថា ការប្រកួតជាមួយវៀតណាម ជាសម្ពាធដ៏ធំមួយ

កីឡាការិនី ពៅ សុខា បាននិយាយថា កីឡាវ៉ូវីណាម មានដើមកំណើតចេញពីវៀតណាម ដូចនេះម្ចាស់ផ្ទះប្រាកដជាមានជំនឿចិត្ត ក្នុងការដណ្ដើមមេដាយមាស ។ សម្រាប់ ពៅ សុខា ការប្រកួតជាមួយវៀតណាម គឺជាសម្ពាធធំមួយ។

គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានស្រង់សម្តីម្ចាស់ជើងឯកពិភពលោកកីឡាវ៉ូវីណាមឆ្នាំ២០១៩រូបនេះ សរសេរលើហ្វេសប៊ុកថា៖« ដូចដែលយើងបានដឹង កីឡាវ៉ូវីណាម មានដើមកំណើតមកពីវៀតណាម ។ វៀតណាម ជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំនេះ ។ ម្ចាស់ផ្ទះពិតជាមានប្រៀប ហើយ យើង នឹងមានសម្ពាធសម្រាប់ការប្រកួត» ។

តាមរយៈកីឡាដ៏មានសក្ដានុពលមួយនេះ សុខា បានឈ្នះជាម្ចាស់ជើងឯកពិភពលោក ក្នុងឆ្នាំ២០១៧ នៃការប្រកួត World Championship នៅប្រទេសឥណ្ឌា និងឈ្នះ World Championship ម្ដងទៀត ឆ្នាំ២០១៩ នៅកម្ពុជា ។

មកទល់ពេលនេះ ជម្រើសជាតិកម្ពុជា បានប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ អស់រយៈពេល៦ខែហើយ ដើម្បីត្រៀមប្រកួតស៊ីហ្គេមនៅវៀតណាម លើកទី៣១ និងស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ជម្រើសជាតិរូបនេះនិយាយ ដូច្នេះ៖ «ការបិទខ្ទប់ហ្វឹកហាត់ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែប្រសើឡើងៗ។ វាគឺជារឿងល្អ ដែលអត្ដពលិកវ៉ូវីណាម បានធ្វើការបោះជំរុំហ្វឹកហាត់ អំឡុងពេលការរីករាលដាលនៃ កូវីដ-១៩ ។ មុនពេលប្រមូលផ្ដុំបោះជុំរុំហ្វឹកលហាត់នេះ ពួកយើងហ្វឹកហាត់តាមប្រព័ន្ធOnline ហើយពិតជាមានការលំបាកណាស់ ដោយសាតែពួកយើង ត្រូវការបង្ហាញ និងសម្ដែងរួមគ្នា»។

ជាមួយបទពិសោធន៍ជាច្រើនក្នុងឆាកជាតិ និងអន្ដរជាតិ ពៅ សុខា បានដាក់ក្តីសង្ឃឹម យកមេដាយពីការប្រកួតស៊ីហ្គេម នៅវៀតណាមនេះ ៕

ហេង វុធ្ធី

Thmeythmey/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព