Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ

វៀតណាមអំពាវនាវឲ្យបញ្ឈប់អំពើហឹង្សាទាំងអស់នៅមីយ៉ាន់ម៉ា

10:25 | 10/11/2021 យោងតាមវិឡូសំលេងវៀតណាម

នៅថ្ងៃទី៨ វិច្ឆិកា (តាមម៉ោងក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំដើម្បីស្ដាប់លោក Erywan Pehin រដ្ឋមន្រ្តីការ បរទេសទី២របស់ប្រ៊ុយណេនិងជាបេសកជនពិសេសរបស់អាស៊ានទទួលបន្ទុកបញ្ហា មីយ៉ាន់ម៉ា រាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះរបស់អាស៊ានពាក់ព័ន្ធ ដល់ស្ថានភាពប្រទេសនេះ។

វៀតណាមមានគោលបំណងថា បណ្ដាប្រទេសជាសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិរួមដៃគ្នាជួយមីយ៉ាន់ម៉ាជំនះពុះពារលើជំងឺរាតត្បាត និងការលំបាក វៀតណាមមានគោលបំណងថា បណ្ដាប្រទេសជាសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិរួមដៃគ្នាជួយមីយ៉ាន់ម៉ាជំនះពុះពារលើជំងឺរាតត្បាត និងការលំបាក
បន្តបញ្ជូនពលរដ្ឋវៀតណាមនៅមីយ៉ាន់ម៉ានិងព្រុយណេវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព បន្តបញ្ជូនពលរដ្ឋវៀតណាមនៅមីយ៉ាន់ម៉ានិងព្រុយណេវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព
លោកស្រីអគ្គទីប្រឹក្សា Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប។ (រូបថត៖ VGP)
លោកស្រីអគ្គទីប្រឹក្សា Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប។ (រូបថត៖ VGP)

ថ្លែងនៅកិច្ចប្រជុំ លោកស្រីអគ្គទីប្រឹក្សា Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប បានស្វាគមន៍រាល់ការវិវឌ្ឍន៍ ជាវិជ្ជមាននៅមីយ៉ាន់ម៉ាក្នុងពេលកន្លងមក ដូចជាការប្រកាសដោះលែងមនុស្សរាប់ ពាន់នាក់ដែលត្រូវឃុំខ្លួន។ តំណាងវៀតណាមអំពាវនាវឲ្យភាគីទាំងអស់នៅមីយ៉ាន់ម៉ា បញ្ឈប់គ្រប់អំពើហឹង្សាទាំងអស់ ធានាអាយុជីវិត សុវត្ថិភាព សន្តិសុខសម្រាប់ប្រជាជន; ធានាការទទួលជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព មិនត្រូវអាក់ខាន សមស្រប នឹងច្បាប់មនុស្សធម៌អន្តរជាតិ ហើយផ្ដល់អាទិភាពដល់ការបង្ការទប់ស្កាត់និងគ្រប់គ្រង ជម្ងឺកូវីដ-១៩ផងដែរ។

វៀតណាមដាស់តឿនឲ្យភាគីពាក់ព័ន្ធ អនុវត្តន៍ដោយទាន់ពេលវេលានិងគ្រប់ គ្រាន់នូវការព្រមព្រៀងជាឯកឆន្ទ ៥ ចំណុច ក្នុងនោះមានការធ្វើកិច្ចសន្ទនាប្រកប ដោយអត្ថន័យ សំដៅស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ចីរភាពនិងគ្រប់ ជ្រុងជ្រោយដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា ហើយបង្កលក្ខណៈងាយ ស្រួលសម្រាប់បេសកជនពិសេសរបស់អាស៊ាន អាចជួបប្រាស្រ័យជាមួយភាគីពាក់ព័ន្ធ ទាំងអស់។ តំណាងវៀតណាមបានសង្កត់ធ្ងន់ថា នៅពេលវេលាបច្ចុប្បន្ន សហគមន៍ អន្តរជាតិគួរតែរួមវិភាគទានប្រកបដោយលក្ខណៈស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ាទប់ ស្កាត់អំពើហឹង្សា ជួយសម្រួលដល់កិច្ចសន្ទនានិងការផ្សះផ្សា គោរពគោលការណ៍ឯក រាជ្យ អធិបតេយ្យភាព បូរណភាពដែនដីនិងឯកភាពរបស់មីយ៉ាន់ម៉ាផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ