Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

វៀតណាមនិងកាណាដាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

14:39 | 04/11/2021 ហេង វុធ្ធី

នាថ្ងៃទី ២ វិច្ឆិកា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau។

វៀតណាមនិងកាណាដាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាតរ វៀតណាមនិងកាណាដាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាតរ
CPTPP បើកឱកាសថ្មីសម្រាប់អាជីវកម្មវៀតណាមនិងកាណាដា CPTPP បើកឱកាសថ្មីសម្រាប់អាជីវកម្មវៀតណាមនិងកាណាដា
វៀតណាមនិងកាណាដាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយនិងការទូត និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ។ លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងសកម្មនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង CPTPP ដោយខិតខំនាំយកចំណូលទ្វេភាគីឡើងដល់ជាង ៨ ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យកាណាដាបើកទ្វារសម្រាប់ទីផ្សារជលផលនិងផលិតផលកសិកម្មរបស់វៀតណាម ហើយទន្ទឹមនឹងនោះចង់ឱ្យសហគ្រាសកាណាដាបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពថា ប្រទេសទាំងពីរគួរតែជំរុញការចរចាលើការទទួលស្គាល់ទិដ្ឋាការបៃតង និងលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិករបស់គ្នាទៅវិញទៅមក (លិខិតឆ្លងដែនវ៉ាក់សាំង។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យកាណាដាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជន វៀតណាមក្នុងការរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកាណាដា។ ចំណែកនាយករដ្ឋមន្ត្រីលោក Trudeau បានស្វាគមន៍ចំពោះការរួមវិភាគទានរបស់សហគមន៍ជនវៀតណាមនៅកាណាដា ដោយអះអាងនូវការត្រៀមជាស្រេចក្នុងការបណ្ដុះបណ្ដាលនិស្សិតឱ្យវៀតណាមមកសិក្សាស្រាវជ្រាវក៏ដូចជាជំរុញការផ្លាស់ប្តូរប្រជាជនជាមួយវៀតណាម។

អំពីកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានចែករំលែកទស្សនៈនៃការរក្សាសន្តិភាព និងស្ថិរភាពដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ លើកកម្ពស់ផលប្រយោជន៍សមស្របនិងស្របច្បាប់ ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពរួម។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឆែក លោក Babis, ប្រធានាធិបតីអាមេនី Armen Sarkisian, ប្រធានាធិបតី Zambian Hakainde Hichilema និងអភិបាលក្រុង Los Angeles លោក Eric Garcetti ផងដែរ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា