ក្នុងឱកាសចូលរួមសន្និសីទលើកទី ៥ រវាងបណ្ដាប្រធានរដ្ឋសភាពិភពលោក (WCSP5) នៅប្រទេសអូទ្រីស នាថ្ងៃត្រង់ថ្ងៃទី ៦ ខែកញ្ញា (តាមម៉ោងមូលដ្ឋាន) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបលោក Duarte Pacheco ប្រធានសហភាពអន្ដរសភាពិភពលោក (IPU)។
![]() |
| ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបជាមួយលោក Duarte Pacheco ប្រធានសហភាពអន្ដរសភាពិភពលោក (រូបថត៖ vtv) |
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនិងស្មារតីទទួលខុសត្រូវរបស់លោកប្រធាន Duarte Pacheco ក្នុងការរៀបចំមហាសន្និបាត IPU លើកទី ១៤២ កាលពីខែមេសា តាមប្រព័ន្ធវីដេអូ ក៏ដូចជាការរៀបចំសន្និសីទ WCSP5 នៅអូទ្រីសលើកនេះ។
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា ការចូលរួមសកម្មភាពទាំងឡាយរបស់ IPU គឺជាភារកិច្ចសំខាន់ក្នុងការទូតសភាពហុភាគីរបស់វៀតណាម សំដៅលើកកម្ពស់និងការពារផលប្រយោជន៍និងបង្ហាញទស្សនៈរបស់វៀតណាមសម្រាប់រាល់បញ្ហាសកលលោក រួមចំណែកលើកកំពស់កិត្យានុភាពរបស់រដ្ឋសភាវៀតណាមនិយាយដោយឡែក និងវៀតណាមនិយាយរួមនៅលើឆាកអន្តរជាតិ។
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានលើកឡើងសំណើចំនួន ៣ ដើម្បីធ្វើឲ្យ IPU កាន់តែមានប្រសិទ្ធភាពថែមទៀត។ នោះគឺការជំរុញគំនិតផ្តួចផ្តើមដើម្បីផ្លាស់ថ្មីនូវសកម្មភាព និងលើកកម្ពស់តួនាទីរបស់ IPU ក្នុងបញ្ហាអន្តរជាតិនាពេលបច្ចុប្បន្ននេះ ជាពិសេសការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូរវាង IPU និងអង្គការសហប្រជាជាតិ ធានានូវផលប្រយោជន៍រួមរបស់បណ្ដាសភាជាសមាជិក រួមចំណែកដល់ការអភិវឌ្ឍរបស់ការទូតសភាពិភពលោកនិងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី។ ជំរុញឲ្យលេខាធិការដ្ឋាន IPU បង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីរវាងបណ្ដាសភាជាសមាជិកជាមួយ IPU និងអង្គការសហប្រជាជាតិដើម្បីជួយគាំទ្រនិងបង្កលក្ខខណ្ឌសម្រាប់រដ្ឋសភាវៀតណាមធ្វើសមាហរណកម្មឲ្យកាន់តែស៊ីជម្រៅថែមទៀតទៅក្នុងអង្គការអន្ដរជាតិ។
ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខ បណ្ដាសភាជាសមាជិកគួរតែជំរុញគំនិតផ្តួចផ្តើមដើម្បីផ្លាស់ថ្មីនូវសកម្មភាពរបស់ IPU ជាពិសេសការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូរវាង IPU និងអង្គការសហប្រជាជាតិ។
![]() |
| លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អូទ្រីស។ (រូបថត៖ congly) |
មុននេះ នាព្រឹកថ្ងៃដដែល (តាមម៉ោងមូលដ្ឋាន) នៅរដ្ឋធានី Vienna (ប្រទេសអូទ្រីស) លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អូទ្រីស។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអូទ្រីសសហការជាមួយក្រសួងផែនការនិងវិនិយោគនិងស្ថានទូតវៀតណាមប្រចាំនៅអូទ្រីស។
លោក Richard Schenz អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មអូទ្រីសបានឲ្យដឹងថា សភាពាណិជ្ជកម្មនិងឧស្សាហកម្មអូទ្រីសតំណាងឱ្យសហគមន៍ធុរកិច្ច សាជីវកម្មនិងសមាគមនឹងស្វែងរកឱកាសវិនិយោគថ្មីនៅវៀតណាម។
ថ្លែងសុន្ទរកថាបើកវេទិកានេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានឲ្យដឹងថា នាបច្ចុប្បន្ន អូទ្រីសមានគម្រោងចំនួន ៣៧ នៅប្រទេសវៀតណាម ដែលមានទុនវិនិយោគសរុបប្រមាណ ១៥០ លានដុល្លារអាមេរិក។ អូទ្រីសតែងតែជាទីផ្សារនាំចេញសំខាន់មួយរបស់វៀតណាម ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងក្រុមទីផ្សារនាំចេញមួយក្នុងចំណោមទីផ្សារនាំចេញធំបំផុតចំនួន ៥ របស់វៀតណាមនៅសហភាពអឺរ៉ុប (EU)។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២០ សម្រេចបាន ៣.២ ពាន់លានដុល្លារអាមេរិក ពោលគឺខ្ពស់ជាងឆ្នាំ ២០១០ ចំនួន ១៣ ដង។
យោងតាមលោកប្រធានរដ្ឋសភា Vuong Dinh Hue ភាគីទាំងពីរគួរត្រូវជំរុញការផ្លាស់ប្តូរព័ត៌មានអំពីគោលនយោបាយដែលទាក់ទងនឹងការវិនិយោគរបស់ប្រទេសនីមួយៗ ជាពិសេសនៅក្នុងវិស័យអាទិភាព ដូចជា ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ សេដ្ឋកិច្ចឌីជីថល កម្មវិធីបច្ចេកវិទ្យាជីវបច្ចេកវិទ្យា។ លោកប្រធានរដ្ឋសភា Vuong Dinh Hue មានបំណងចង់ឱ្យសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្ដិការ និងបង្កើតខ្សែសង្វាក់តម្លៃ និងតភ្ជាប់រវាងប្រទេសទាំងពីរជាមួយទីផ្សារនៅពិភពលោក។
នៅក្នុងវេទិកានេះ សហគ្រិនអូទ្រីសបានឲ្យដឹងថា វៀតណាមគឺជាទីផ្សារវិនិយោគសំខាន់របស់អូទ្រីសនៅអាស៊ីអាគ្នេយ៍។ តំណាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មអូទ្រីសបានអះអាងថានឹងជួយគាំទ្រវៀតណាមដើម្បីទាក់ទាញវិនិយោគិនពីសាធារណរដ្ឋអូទ្រីស៕


មតិពីមិត្តអ្នកអាន