យុគសម័យ - នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមទើបចេញលិខិតជាលាយលក្ខណ៍អក្សរមួយទៅកាន់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ដូចជា៖ Vietnam Airlines, Viejet Air, Bamboo Airways, Pacific Airlines និង Vietravel Airlines ដើម្បីបន្តរឹតត្បិតចំនួនជើងហោះហើរពីតំបន់នានាក្នុងប្រទេស ដែលអនុវត្តតាមសេចក្តីណែនាំលេខ ១៦/CT-TTg របស់នាយករដ្ឋមន្ត្រី ។
![]() |
| យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍បានចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ (រូបថត៖ VNA) |
នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមបានស្នើឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍វៀតណាមផ្អាកការលក់សំបុត្រហោះហើរក្នុងស្រុក។
ក្រុមហ៊ុនអាកាសចរណ៍ទទួលខុសត្រូវចំពោះការសងប្រាក់វិញដល់អ្នកដំណើរ យោងតាមរបៀបដែលអ្នកដំណើរបានទូទាត់សម្រាប់សំបុត្រតាមជើងហោះហើរក្នុងស្រុក ចាប់ពីក្រោយថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់មានការជូនដំណឹងបន្ថែម។
ផ្អាកការធ្វើដំណើរការហោះហើរដឹកអ្នកដំណើររវាង Can Tho – Ha Noi Phu Quoc – Ha Noi និងផ្ទុយទៅវិញ។ ការហោះហើរពីទីក្រុង Ho Chi Minh - Ha Noi និងផ្ទុយទៅវិញ មានជើងហោះហើរដឹកអ្នកដំណើរជាអតិបរមា ២ ជើងក្នុងមួយថ្ងៃដែលបានចាត់តាំងឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ធ្វើប្រតិបត្តិការ។
ជើងហោះហើរដឹកទំនិញមិនមានការរឹតត្បិតទេ។ ជើងហោះហើរបំរើការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ បំរើកាតព្វកិច្ចផ្លូវការ ក្រុមហ៊ុនអាកាសចរណ៍រៀបចំផែនការនិងរាយការណ៍ជូននាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាម ដើម្បីពិចារណានិងដោះស្រាយតាមករណីនីមួយៗ។
នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមក៏បានស្នើរឱ្យពង្រឹងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ - ១៩ ដើម្បីធានាថា អ្នកដំណើរទាំងអស់នៅលើជើងហោះហើររវាងខេត្តនិងក្រុងដែលអនុវត្តសេចក្តីណែនាំលេខ ១៦/ស៊ី/CT-TTg ថែមទាំង រដ្ឋធានី Ha Noi ត្រូវតែមានលិខិតធ្វើតេស្តអវិជ្ជមានចំពោះវីរុស SARS-CoV-2 ដោយវិធីសាស្ត្រ RT-PCR ឬលទ្ធផលធ្វើតេស្តអវិជ្ជមាន យោងតាមបទបញ្ជារបស់ក្រសួងសុខាភិបាល។
Bao Quoc Te

មតិពីមិត្តអ្នកអាន