យុគសម័យ - យោងតាមទិន្នន័យពីសមាគមកែច្នៃនិងនាំចេញគ្រឿងសមុទ្រ (VASEP) ការនាំចេញសិប្បជាតិរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះសម្រេចបានជិត ៣៧ លានដុល្លារ កើនឡើង ៣៥% បើសិនជាប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។
![]() |
| លៀសស (រូបថត៖ Tap chi Cong thuong) |
នៅត្រីមាសទី ១ ការនាំចេញមុខទំនិញនេះទៅកាន់សហភាពអឺរ៉ុបបានកើនឡើងត្រឹមតែ ១១% ប៉ុណ្ណោះ ប៉ុន្តែនៅត្រីមាសទី ២ ទំហំនាចេញបានកើនឡើង ៥៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។
យោងតាម VASEP ការនាំចេញសិប្បជាតិទៅកាន់សហភាពអឺរ៉ុបមានកំណើនយ៉ាងខ្លាំង ព្រោះទាំងនេះគឺជាផលិតផលដែលកែច្នៃរួចហើយ ងាយស្រួលប្រើប្រាស់ក្នុងគ្រាដែលមានជំងឺរាតត្បាតនិងក្នុងតម្លៃសមរម្យ។ ការកែច្នៃនិងនាំចេញផលិតផលនេះរបស់វៀតណាមមិនចាំបាច់ពឹងផ្អែកច្រើនទៅលើប្រភពនាំចូលទេ។
អ៊ីតាលី អេស្ប៉ាញនិងព័រទុយហ្កាល់គឺជាទីផ្សារធំបំផុតរបស់សហភាពអឺរ៉ុបសម្រាប់ការនាំចូលសិប្បជាតិវៀតណាម មានចំនួន ២១% ១៧% និង ១២% រៀងៗគ្នា៕
vasep.com.vn

មតិពីមិត្តអ្នកអាន