វៀតណាម ដាក់ចេញផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំតាមបណ្តោយព្រំដែន ដើម្បីជំរុញពាណិជ្ជកម្មជាមួយកម្ពុជា

10:43 | 12/08/2021 ហេង វុធ្ធី

រដ្ឋាភិបាលវៀតណាម បានបង្ហាញពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នៅតាមបណ្តោយព្រំដែនខេត្ត Gia Lai ជាមួយតំបន់នានារបស់ប្រទេសកម្ពុជា ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយខេត្តជាប់ព្រំដែនរបស់កម្ពុជា។

សមាគមមិត្តភាពវៀតណាម - កម្ពុជាផ្តល់ថវិកាចំនួន ១២០ លានដុងជួយឧបត្ថម្ភអណិកជនវៀតណាមនៅកម្ពុជា សមាគមមិត្តភាពវៀតណាម - កម្ពុជាផ្តល់ថវិកាចំនួន ១២០ លានដុងជួយឧបត្ថម្ភអណិកជនវៀតណាមនៅកម្ពុជា
វៀតណាម - កម្ពុជាសន្យារួមគ្នាប្រយុទ្ធនិងជំងឺកូវីដ-១៩ នៅតាមព្រំដែន វៀតណាម - កម្ពុជាសន្យារួមគ្នាប្រយុទ្ធនិងជំងឺកូវីដ-១៩ នៅតាមព្រំដែន
វៀតណាម ដាក់ចេញផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំតាមបណ្តោយព្រំដែន ដើម្បីជំរុញពាណិជ្ជកម្មជាមួយកម្ពុជា
រូបថតឧទាហរណ៍

ប្រភពដដែលបានឲ្យដឹងថា ផែនការនេះស្ថិតនៅក្រោមកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរបស់វៀតណាមដល់ឆ្នាំ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ២០៣០។ ក្នុងនោះ គណៈកម្មាការប្រជាជននៃខេត្តខ្ពង់រាបភាគកណ្តាល Gia Lai ទើបតែដាក់ចេញនូវផែនការនេះ ក្រោយត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តី។

ផែនការអភិវឌ្ឍនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងតំបន់ព្រំដែនក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវប្បធម៌សង្គម រួមចំណែកធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់ប្រជាជននៅតាមព្រំដែន ក៏ដូចជាធានាការការពារជាតិ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅមូលដ្ឋាន។

យោងតាមផែនការ រដ្ឋបាលខេត្ត Gia Lai នឹងត្រូវសហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែនទាំងនេះ។ នាពេលខាងមុខ អាជ្ញាធរខេត្តនឹងគាំទ្រដល់ការផ្លាស់ប្តូរ និងចរាចរទំនិញ និងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងតំបន់ព្រំដែននៃខេត្ត Gia Lai និងខេត្តរតនគីរី របស់កម្ពុជា។

បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២០ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២១ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពេលវិបត្តិកូវីដ១៩នៃឆ្នាំ២០២០​ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានប្រមាណជាង ៣ពាន់លានដុល្លារ ថយចុះប្រមាណ ១.១៣%។

ចូលមកដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជាវៀតណាម គឺរក្សាបានកំណើនខ្ពស់។ បើ​តាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​វៀតណាម​ កាល​ពី​ចុង​ខែ​មីនា​ បានឲ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​វៀតណាម​ មាន​កំណើន​៦៤% ​ឬ​មាន​ទំហំ​ប្រមាណ ​១.៣៣​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​២​ខែ​ ដើម​ឆ្នាំ​២០២១​។

ទំនិញដែលកម្ពុជានាំចូលពីប្រទេសវៀតណាមរួមមាន ដែកថែប ប្រេងនិងឧស្ម័ន ផលិតផលវាយនភ័ណ្ឌកាត់ដេរ ទំនិញប្រើប្រាស់ និងផលិតផលកសិកម្មផ្សេងទៀតដូចជា ត្រីសាច់ និងបន្លែជាដើម។ ចំណែកឯកម្ពុជាបាននាំចេញ ស្រូវ គ្រាប់ស្វាយចន្ទី កៅស៊ូ និងផលិតផលឈើជាដើម៕

ហេង វុធ្ធី

swiftnewsdaily/VNA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាមតែងតែមានសុឆន្ទៈគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ