ក្នុងឱកាសរំលឹកខួបលើកទី ៧៤ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ / ២៧ កក្កដា ២០២១) លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេស បានដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខន្ធ សួរសុខទុក្ខ និងផ្តល់អំណោយ ជូនអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋដែលធ្លាប់បម្រើការក្នុងជួរកងទ័ព និងអតីតថ្នាក់ដឹកនាំក្រសួងការពារប្រទេស។
![]() |
| លោកនាយឧត្តមសេនីយ៍ Phan Van Giang អុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Le Duc Anh |
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូបានមកសួរសុខទុក្ខក្រុមគ្រួសារ អុជធូបគោរពវិញ្ញាណក្ខន្ធ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap; លោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh; លោកនាយឧត្តមសេនីយ៍ Hoang Van Thai; លោកនាយឧត្តមសេនីយ៍ Van Tien Dung; លោកនាយឧត្តមសេនីយ៍ Le Trong Tan; លោកនាយឧត្តមសេនីយ៍ Chu Huy Man; លោកនាយឧត្តមសេនីយ៍ Le Duc Anh; លោកនាយឧត្តមសេនីយ៍ Doan Khue; លោកឧត្តមសេនីយ៍ឯក Le Kha Phieu; លោកឧត្តមសេនីយ៍ឯក Dao Dinh Luyen; លោកឧត្តមសេនីយ៍ឯក Nguyen Khac Nghien។
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមវិភាគទានដ៏ធំធេងរបស់បុព្វបុរសទាំងឡាយក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស ប្រទេសជាតិ និងដំណើរការកសាង និងអភិវឌ្ឍរបស់កងទ័ព។
![]() |
| លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូសួរសុខទុក្ខសាច់ញាតិលោកនាយឧត្តមសេនីយ៍ Doan Khue |
អញ្ជើញទៅសួរសុខទុក្ខ និងផ្តល់អំណោយជូនលោកឧត្តមសេនីយ៍ឯក Pham Thanh Ngan អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានអគ្គស្នងការនយោបាយ វីរៈបុរសនៃកងកំលាំងប្រដាប់អាវុធប្រជាជន លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជម្រាបអំពីសមិទ្ធផលនានាដែលកងទ័ពទទួលបាននាពេលថ្មីៗនេះ ជាពិសេសក្នុងការផ្តល់យោបល់ជាយុទ្ធសាស្ត្រជូនបក្ស និងរដ្ឋលើកិច្ចការយោធាការពារជាតិ ការបង្កើនកម្លាំងប្រយុទ្ធរបស់កងទ័ព និងការចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19... ; លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា លោកឧត្តមសេនីយ៍ឯក Pham Thanh Ngan នឹងបន្តយកចិត្តទុកដាក់ តាមដាន ហើយនិងផ្តល់មតិយោបល់ជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដើម្បីដឹកនាំកងទ័ពបំពេញដោយជោគជ័យនូវភារកិច្ចយុទ្ធសាស្ត្រទាំងពីរ គឺការកសាង និងការពារយ៉ាងរឹងមាំនូវសាធារណរដ្ឋសង្គមនិយមវៀតណាម៕
kh.qdnd.vn


មតិពីមិត្តអ្នកអាន