នាថ្ងៃទី៣ ខែកក្កដា ស្ថានទូតវៀតណាមប្រចាំម៉ាឡេស៊ី បានទៅដល់រដ្ឋ Penang ដើម្បីជូនអំណោយដល់អាណិកជនវៀតណាមចំនួន ១០០ នាក់ ដែលកំពុងជួបការលំបាកក្នុងបរិបទនៃជំងឺរាតត្បាត Covid-19។ អំណោយទាំងនេះ រួមមានគ្រឿងឧបភោគបរិភោគ ដូចជា អង្ករ មី ពង និងទឹកត្រី។
រដ្ឋ Penang មានពលករវៀតណាមជាច្រើនដែលកំពុងធ្វើការ។ ពលករវៀតណាមនៅប្រទេសម៉ាឡេស៊ីកំពុង ជួបការលំបាកយ៉ាងខ្លាំងដោយសារប្រទេសនេះកំពុងអនុវត្តការបិទខ្ទប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាត។
![]() |
| ស្ថានទូតវៀតណាមប្រចាំម៉ាឡេស៊ីជួយឧបត្ថម្ភអាណិកជនវៀតណាមដែលកំពុងជួបការលំបាកនៅរដ្ឋ Penang (រូបថត៖ vietnamplus.vn) |
លោក Vu Duc Minh លេខាទី ២ ទទួលបន្ទុកសហគមន៍នៃស្ថានទូតវៀតណាមប្រចាំម៉ាឡេស៊ី បានឲ្យដឹងថា ស្ថានទូតវៀតណាមប្រចាំម៉ាឡេស៊ីបាន កំពុង និងបន្តរួមដំណើរនិងចែករំលែកការលំបាកជាមួយពលករ វៀតណាម។ នាពេលខាងមុខ ដោយទទួលការជួយឧបត្ថម្ភពីសប្បុរសជន ស្ថានទូតវៀតណាមនឹងបន្តទៅ ដល់តំបន់មូលដ្ឋានដែលកំពុងជួបការលំបាក ដើម្បីជូនអំណោយនិងជួយពលករវៀតណាម៕
kh.qdnd.vn

មតិពីមិត្តអ្នកអាន