Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលជួបធ្វើការជាមួយខេត្តនិងក្រុងចំនួន ៦៣៖ ប្តេជ្ញាអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា

09:30 | 05/07/2021 ហេង វុធ្ធី

នារសៀលថ្ងៃទី ២ ខែកក្កដា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទតាមអ៊ិនធឺរណែតរវាងរដ្ឋាភិបាលជាមួយតំបន់នានា ដែលចេញផ្សាយពីទីស្នាក់ការរដ្ឋាភិ បាល។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលថ្មីរបស់វៀតណាម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជានិងឡាវ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលថ្មីរបស់វៀតណាម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជានិងឡាវ
ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Truong Vinh Trong​ ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Truong Vinh Trong​
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលជួបធ្វើការជាមួយខេត្តនិងក្រុងចំនួន ៦៣៖ ប្តេជ្ញាអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលជួបធ្វើការជាមួយខេត្តនិងក្រុងចំនួន ៦៣៖ ប្តេជ្ញាអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា

សន្និសីទនេះ ផ្តោតសំខាន់លើការវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៦ ខែដើមឆ្នាំនិងទិសដៅភារកិច្ចនិងដំណោះស្រាយសម្រាប់រយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២១ ដើម្បីធានាឱ្យបាននូវគោលដៅពីរទន្ទឹមគ្នា គឺបង្ការ ទប់ស្កាត់ជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានស្នើឲ្យថ្នាក់ដឹកនាំមូលដ្ឋានជ្រាបឲ្យបានច្បាស់ពីស្មារតីនៃការគិតពិត ការពិចារណាពិត ការធ្វើពិត និងប្រសិទ្ធភាពពិត ដើម្បីវាយតម្លៃពីស្ថានភាពទាំងមូលក្នុងរយៈពេល ៦ ខែកន្លងមក។ នៅក្នុងសន្និសីទ គណៈប្រតិភូបានពិភាក្សាលើការវាយតម្លៃចំពោះលទ្ធផលដែលទទួលបាន ព្រមទាំងការលំបាកនិងគំហិតត្រូវជំនះ ក៏ដូចជាមេរៀនបទពិសោធន៍ទៀតផង។ លោកស្រី Hoang Thi Thuy Lan លេខាគណៈកម្មាធិការបក្សខេត្ត Vinh Phuc បានមានប្រសាសន៍ថា៖ “ខេត្ត Vinh Phuc យល់ស្របនិងឯកភាពខ្ពស់ ជាមួយរបាយការណ៍របស់រដ្ឋាភិបាលដែលបានបង្ហាញក្នុងត្រីមាសទី ១ ឆ្នាំ ២០២១។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាល កំណើននេះពិតជាគួរអោយចាប់អារម្មណ៍ណាស់ ដែលបង្ហាញពីសមិទ្ធិផលរបស់រដ្ឋាភិបាលនិងប្រព័ន្ធនយោបាយក្នុងការអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា ហើយវាក៏បង្ហាញពីភាពធន់និងការសម្របខ្លួនយ៉ាងល្អរបស់សេដ្ឋកិច្ចវៀតណាមក្នុងបរិបទនៃជំងឺរាតត្បាត”។

ចំណែកឯលេខាគណៈកម្មាធិការបក្សខេត្ត Bac Giang លោក Duong Van Thai បានចាត់ទុកថា ការដឹកនាំរបស់រដ្ឋាភិបាលនាពេលកន្លងមកបានបង្កើតជំនឿទុកចិត្តរបស់ប្រជាជនទៅលើការដឹកនាំរបស់បក្ស របស់រដ្ឋ របស់ផែនមហាសាមគ្គី ដែលកំពុងបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ។

“កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលនៅតែមានកំណើន ៥.៦៤% សមតុល្យសេដ្ឋកិច្ចត្រូវបានធានា សូចនាករសេដ្ឋកិច្ចសង្គមជាច្រើនបានកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលមានវិធីជាច្រើន ដូចជាជំរុញការធ្វើវិមជ្ឈការនិងវិសហមជ្ឈការសម្រាប់មូលដ្ឋាន។ យើងឃើញថា ទាំងនេះជាការអនុវត្តជាក់ស្តែង ហើយប្រសិនបើឧបស័គ្គត្រូវបានដោះស្រាយ នឹងប្រមូលបានធនធានសម្រាប់ការវិនិយោគអភិវឌ្ឍន៍”។ នេះបើយោងតាមប្រសាសន៍របស់លោក Duong Van Thai។

បន្ទាប់ពីស្តាប់មតិរបស់មូលដ្ឋាន អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា អំឡុងពេល៦ខែចុងឆ្នាំនេះ រដ្ឋាភិបាលនឹងប្តេជ្ញាចិត្ត អនុវត្តន៍ដោយស្វិតស្វាញនូវគោលដៅពីរទន្ទឹមគ្នានិងសេណារីយ៉ូនៃកំណើនសេដ្ឋកិច្ចពី ៦% ដល់ ៦.៥%៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា