ត្រឹម២សប្តាហ៍ វៀតណាម ទទួលបានប្រាក់ ពីសប្បុរសជន ដែលនាំគ្នាបរិច្ចាគទិញ វ៉ាក់សាំងបានរហូតដល់ ៣២៩លានដុល្លារ

07:30 | 07/06/2021 ហេង វុធ្ធី

មូលនិធិជាតិទិញវ៉ាក់សាំង Covid-19 គឺបានទទួលវិភាគទាន និងការសន្យាបរិច្ចាគជាង ៧,៦ លានលានដុង ស្មើនឹង ៣២៩ លានដុល្លារ ពីអាជីវកម្ម និងម្ចាស់ជំនួយផ្សេងទៀត ចាប់តាំងពីមូលនិធិនេះត្រូវបានបង្កើតឡើងជិត ២ សប្តាហ៍មុន។

គ្រួសាររងគ្រោះដោយទឹកជំនន់នៅកម្ពុជា បន្ដទទួលបានអំណោយសម្រាលការលំបាក ពីសប្បុរសជន គ្រួសាររងគ្រោះដោយទឹកជំនន់នៅកម្ពុជា បន្ដទទួលបានអំណោយសម្រាលការលំបាក ពីសប្បុរសជន
សម្តេចប្រធានរដ្ឋសភា អញ្ជើញទទួលម៉ាស និងអាល់កុល ពីសប្បុរសជន សម្រាប់ថ្នាក់ដឹកនាំរដ្ឋសភា ចែកជូនពលរដ្ឋក្នុងការការពារពីជំងឺកូវីដ១៩ សម្តេចប្រធានរដ្ឋសភា អញ្ជើញទទួលម៉ាស និងអាល់កុល ពីសប្បុរសជន សម្រាប់ថ្នាក់ដឹកនាំរដ្ឋសភា ចែកជូនពលរដ្ឋក្នុងការការពារពីជំងឺកូវីដ១៩
ត្រឹម២សប្តាហ៍ វៀតណាម ទទួលបានប្រាក់ ពីសប្បុរសជន ដែលនាំគ្នាបរិច្ចាគទិញ វ៉ាក់សាំងបានរហូតដល់ ៣២៩លានដុល្លារ
ត្រឹម២សប្តាហ៍ វៀតណាម ទទួលបានប្រាក់ ពីសប្បុរសជន ដែលនាំគ្នាបរិច្ចាគទិញ វ៉ាក់សាំងបានរហូតដល់ ៣២៩លានដុល្លារ

មូលនិធិជាតិទិញវ៉ាក់សាំង Covid-19 គឺបានទទួលវិភាគទាន និងការសន្យាបរិច្ចាគជាង ៧,៦ លានលានដុង ស្មើនឹង ៣២៩ លានដុល្លារ ពីអាជីវកម្ម និងម្ចាស់ជំនួយផ្សេងទៀត ចាប់តាំងពីមូលនិធិនេះត្រូវបានបង្កើតឡើងជិត ២ សប្តាហ៍មុន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc ក្នុងពិធីបើកមូលនិធិវ៉ាក់សាំងនៅទីក្រុងហាណូយកាលពីយប់ថ្ងៃសៅរ៍ថា គិតត្រឹមម៉ោង ៨ ល្ងាច ថ្ងៃសៅរ៍ មូលនិធិដែលគ្រប់គ្រងដោយក្រសួងហិរញ្ញវត្ថុវៀតណាម បានប្រមូលប្រាក់ចំនួន ១,០៣ ទ្រីលានដុង ស្មើនឹង៤៤,៦ លានដុល្លារ ។ ក្រុមហ៊ុនធំ ៗ ជាច្រើនបានសន្យាអំពីការបរិច្ចាគប្រាក់ចំនួន ៦,៦ ទ្រីលានដុង (២៨៥ លានដុល្លារ) ។

សហគមន៍អាជីវកម្មបានរួមដៃគ្នាជាមួយរដ្ឋាភិបាលមុននេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទិញវ៉ាក់សាំង Covid-19 ។

ក្នុងចំណោមម្ចាស់ជំនួយរួមមានក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋរួមមានក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ Viettel ក្រុមហ៊ុនប្រេងយក្ស Petrovietnam, ក្រុមហ៊ុនរដ្ឋអគ្គិសនីវៀតណាម (EVN) និងក្រុមឯកជនឈានមុខគេដូចជាក្រុមហ៊ុនឯកជនធំជាងគេរបស់វៀតណាម Vingroup និងអ្នកវិនិយោគហ្គោល Long Thanh Golf Investment និង Trading Joint Stock Company៕

ហេង វុធ្ធី

Dapnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច