កម្ពុជាត្រៀមចូលរួមស៊ីហ្គេមនៅប្រទេសវៀតណាមនៅចុងឆ្នាំ ២០២១

15:58 | 03/03/2021 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោកវ៉ាត់ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកបានមានប្រសាសន៍ថាប្រទេសកម្ពុជាបានត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ នៅប្រទេសវៀតណាមនៅចុងឆ្នាំ ២០២១ ។

លោកវ៉ាត់ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក


ថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃទី ១ ខែកុម្ភៈនេះ លោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកបានមានប្រសាសន៍ថាក្រៅពីពង្រឹងការងារបណ្តុះបណ្តាលកីឡាករ - កីឡាការិនីនិងគ្រូបង្វឹកសរុបចំនួន ១.០៥១ នាក់នៃក្រុមជម្រើសជាតិកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាក់វ៉ាក់សាំង Covid-19 ដើម្បីអាចចូលរួមការប្រកួតស៊ីហ្គេមលើកទី ៣១ នៅប្រទេសវៀតណាម។
លោកវ៉ាត់ចំរើនបានមានប្រសាសន៍ថាគោលដៅនៃការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះនៅប្រទេសវៀតណាមគឺការប្តេជ្ញាចិត្តឈ្នះមេដាយជាច្រើនដើម្បីនាំមកនូវភាពរុងរឿងដល់ប្រទេសនិងកកកុញបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជារៀបចំឡើង។
តាមការរំពឹងទុកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ នឹងត្រូវរៀបចំឡើងនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូឆ្នាំ ២០២១ ហើយព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នឹងប្រព្រឹត្តិទៅនៅកម្ពុជាចាប់ពីថ្ងៃទី ៥​ ដល់ ១៧ ខែឧសភាឆ្នាំ ២០២៣ ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: VOV)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព