កម្ពុជាប្រើប្រព័ន្ធ QR Code “Stop Covid” ដើម្បីគ្រប់គ្រងកន្លែងដែលមានមនុស្សច្រើន

10:43 | 23/02/2021 (បកប្រែដោយសាមេត)

យុគសម័យ - ដើម្បីបង្កើនប្រសិទ្ធភាពនិងគុណភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ក្រសួងសុខាភិបាលកម្ពុជាបានដាក់ចេញនូវប្រព័ន្ធ QR Code “ប្រព័ន្ធទប់ស្កាត់នឹង Covid ឬហៅថា Stop Covid” នៅតាមកន្លែងដែលមានមនុស្សច្រើន។


ប្រព័ន្ធ QR Code “Stop Covid” (រូបថតរបស់ក្រសួងសុខាភិបាលកម្ពុជា)។

ភ្លាមៗបន្ទាប់ពីមានការបញ្ជាក់ជាផ្លូវការនូវការរកឃើញករណីឆ្លងវីរុស Covid -19 ថ្មីចំនួន ៣២ ករណីនៅក្នុងសហគមន៍ នាយប់ថ្ងៃទី ២០ ខែកុម្ភៈ ក្រសួងសុខាភិបាលកម្ពុជាបានចេញបទប្បញ្ញត្តិស្តីពីកន្លែងដែលមានមនុស្សចូលនិងចេញច្រើន ឧទាហរណ៍៖ សណ្ឋាគា រម៉ូតែល ភោជនីយដ្ឋាន ផ្ទះល្វែង ក្រុមហ៊ុន រោងចក្រជាដើម ត្រូវតែតំឡើងប្រព័ន្ធស្កេនលេខកូដ QR Code “ប្រព័ន្ធទប់ស្កាត់នឹង Covid ឬហៅថា Stop Covid”។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាលោក Mam Bun Heng បានមានប្រសាសន៍ថា ប្រព័ន្ធ QR Code នេះ នឹងជួយសន្សំពេលវេលារបស់បុគ្គលម្នាក់ៗនៅតាមកន្លែងដែលមានមនុស្សឆ្លងកាត់ច្រើន ដោយហេតុនេះអាចជួយសម្រួលដល់ការស្វែងរកមុខវិជ្ជាពាក់ព័ន្ធក្នុងវិស័យនេះនៅពេលនោះមាននរណាម្នាក់ឆ្លង Covid-19។ លោករដ្ឋមន្រ្តី Mam Bun Heng ក៏បានបញ្ជាក់ដែរថា ប្រព័ន្ធនេះមិនត្រួតពិនិត្យភាពឯកជនរបស់បុគ្គលឡើយ។

ការប្រើប្រាស់ប្រព័ន្ធនេះគឺឥតគិតថ្លៃទាំងស្រុង ម្ចាស់នីមួយៗគ្រាន់តែចូលមើលគេហទំព័រ: stopcovid.gov.kh ដើម្បីទទួលបានលេខកូដ QR ដែលបានបោះពុម្ពនិងបិទភ្ជាប់នៅលើទ្វារខាងមុខ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព