វៀតណាមមានបំណងចង់ជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងជាមួយបណ្ដាអង្គការអន្តរជាតិ

08:50 | 09/02/2021

នារសៀលថ្ងៃទី៨ កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានតំណាងនៃស្ថាប័ននានារបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ដឹកនាំដោយលោក Kamal Malhotra អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានតំណាងនៃស្ថាប័ននានារបស់អង្គការសហប្រជាជាតិប្រចាំវៀតណាម។ (រូបថត៖ VGP)

តាងនាមស្ថាប័ននានារបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra បានអបអរសាទរវៀតណាមដោយបានរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្ស។ លោកបានបញ្ជាក់ថា អ.ស.បតែងតែផ្ដល់អាទិភាពដល់ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសគឺជួយឧបត្ថម្ភវៀតណាមក្នុងបញ្ហាវ៉ាក់សាំង Covid-19 សំដៅការពារសុខភាពរបស់ប្រជាជន។

លោក Kidong Park ប្រធានតំណាង WHO ប្រចាំនៅវៀតណាមបានសម្ដែងនូវការប្ដេជ្ញាចិត្តរួមដំណើរជាមួយវៀតណាមឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងខ្លាំងក្លានៅពេលអនាគត ហើយសន្យាថា WHO នឹងបន្តសហប្រតិបត្តិការជាមួយវៀតណាមក្នុងយន្តការទាំងទ្វេភាគីនិងពហុភាគីនានាផងដែរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានតំណាង ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាមដើម្បីសម្រេចបានលទ្ធផលជាក់ស្ដែងជាច្រើននាពេលកន្លងមក។ លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិដោយបានជួយវៀតណាមបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ Covid-19 ព្រមទាំងថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ អង្គការ WHO និងដៃគូអន្តរជាតិផ្សេងៗទៀតដែលចូលរួមកម្មវិធី COVAX ដោយបានផ្តល់ជំនួយជាវ៉ាក់សាំងជូនចំពោះ២០%នៃចំនួនប្រជាជនវៀតណាមផងដែរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែមានបំណងចង់ជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងជាមួយអង្គការអន្តរជាតិនិងដៃគូសំខាន់នានាលើពិភពលោក៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត