ក្នុងបរិបទដែលមានប្រទេសជាច្រើនកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាត COVID-១៩នោះ ប្រទេសវៀតណាមមានកំណើន GDP ប្រមាណ ២,៨% ក្នុងឆ្នាំ ២០២០ ។ ក្នុងពេលជាមួយគ្នានេះ វៀតណាមបានបង្ហាញភាពសកម្មនៅក្នុងវេទិកាតំបន់ និងពិភពលោកក្នុងនាមជាប្រធានប្តូរវេនអាស៊ាន និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅវៀតណាម លោក Fernando Apparicio da Silva បានមានប្រសាសន៍ថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រេស៊ីលនិងវៀតណាម គឺពិតជាធំធេងណាស់ (រូបថត៖ vnanet.vn)
នោះគឺជាសន្និដ្ឋានរបស់ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅវៀតណាម លោក Fernando Apparicio da Silva អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម និងទំនាក់ទំនងរវាងប្រេស៊ីល និងវៀតណាមនាឆ្នាំ២០២០កន្លងមក ។
យោងតាមលោកឯកអគ្គរដ្ឋទូតប្រេស៊ីល Fernando Apparicio da Silva ឲ្យដឹងថា ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏ឆ្នាំ ២០២០ គឺជាឆ្នាំដ៏ល្អសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រេស៊ីល និងវៀតណាម។ ប្រទេសទាំងពីរបានបើកកិច្ចពិគ្រោះយោបល់នយោបាយ លើកទី ៧ តាមប្រព័ន្ធវីដេអូ ដោយពិភាក្សាលើបញ្ហានានាដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយហេតុនេះជួយឱ្យភាគីទាំងពីរកំណត់បានវិធានការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងវិស័យពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ប្រមាណ ៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំកន្លងមក ហើយនឹងបន្តកើនឡើងខណៈដែលប្រេស៊ីល និងវៀតណាមចរចាគ្នាលើការបើកទីផ្សារកសិផល។ នៅខែតុលា ឆ្នាំ២០២០ ស្ថានទូតប្រេស៊ីលបានរៀបចំព្រឹត្តិការណ៍តភ្ជាប់សហគ្រា (Business Match) ដើម្បីតភ្ជាប់ក្រុមហ៊ុនប្រេស៊ីល និងវៀតណាមក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។
ប្រេស៊ីលសង្ឃឹមថានឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាមក្នុងក្របខ័ណ្ឌនៃសហគមន៍ទីផ្សារអាមេរិកខាងត្បូង (MERCOSUR)។ កិច្ចសន្ទនាស្វែងយល់ដើម្បីចាប់ផ្តើមការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង Mercosur និងវៀតណាមត្រូវបានធ្វើឡើងដោយជោគជ័យក្នុងឆ្នាំកន្លងមក។
លោកឯកអគ្គរដ្ឋទូតប្រេស៊ីល Fernando Apparicio da Silva បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២១ សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រេស៊ីលពិតជាធំធេងណាស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើលិខិតូបករណ៍ទ្វេភាគីមួយចំនួនក្នុងវិស័យនានាដូចជា សុខាភិបាល ការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌បង្កើតបានជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់គំនិតផ្តួចផ្តើមរួមគ្នា។ ប្រទេសប្រេស៊ីលក៏កំពុងទន្ទឹងរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីៗនៅក្នុងវិស័យសហប្រតិបត្តិការអភិវឌ្ឍន៍ និងការអប់រំផងដែរ៕
(ប្រភពព័ត៌មាន: qdnd.vn)

មតិពីមិត្តអ្នកអាន