វាដល់ពេលដែលវិនិយោគិនចាំវាច់ត្រូវបណ្តាក់ទុនវទៅកាន់ទីផ្សារវៀតណាម

19:25 | 31/01/2021

អ្នកនិពន្ធនៃអត្ថបទនេះ បាននិយាយថា ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩វបានផ្ទុះឡើង ក៏ដោយក៏ ប៉ុន្តែទីផ្សារមូលបត្រវៀតណាមមិនត្រូវបានអាកខាន នៅឡើយ។ នៅឆ្នាំនេះធនាគារពិភពលោក (WB) ព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានកំណើន ៦,៨% ស្របពេលដែលរដ្ឋាភិបាលមានគោលបំណងដើម្បីសម្រេចបាននូវកំណើនប្រចាំឆ្នាំជាមធ្យម ៦% ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

វាដល់ពេលដែលវិនិយោគិនចាំវាច់ត្រូវបណ្តាក់ទុនវទៅកាន់ទីផ្សារវៀតណាម

គេហទំព័រព័ត៌មានស្តីពីមូលបត្ររបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ៣០ ខែមករានេះ បានចុះផ្សាយអត្ថបទមួយ ដោយវាយតម្លៃខ្ពស់ចំពោះសក្តានុពលទីផ្សារវៀតណាម ហើយបានអះអាង វាដល់ពេលដែលវិនិយោគិន គប្បីស្វែងរក ទៅទីផ្សរវៀតណាម។ អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថាសេដ្ឋកិច្ចរបស់វៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំង ក្រុមហ៊ុនកំពុងរែដណ្តើមបានចំណែកទីផ្សារកាន់តែច្រើនខណៈដែលវិនិយោគិនក្នុងស្រុកនិងបរទេសក៏កំពុងចូលរួម កាន់តែខ្លាំងក្លានៅក្នុងទីផ្សារនៅប្រទេសមួយនេះនៅតំបន់អាស៊ីអាគ្នេយ៍។ អ្នកនិពន្ធនៃអត្ថបទនេះ បាននិយាយថា ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩វបានផ្ទុះឡើង ក៏ដោយក៏ ប៉ុន្តែទីផ្សារមូលបត្រវៀតណាមមិនត្រូវបានអាកខាន នៅឡើយ។ ចាប់តាំងពីដើមខែមករាឆ្នាំ ២០២១ សន្ទស្សន៍ VN Index បានឈានដល់ជាង ៩% ដែលនាំឱ្យផ្សារមូលបត្រ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណាត់ថ្នាក់មជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលរកប្រាក់ចំណេញច្រើនបំផុត នៅលើពិភពលោក។ ចាប់ពីខែមេសាដល់ខែធ្នូឆ្នាំ ២០២០ សន្ទស្សន៍ទីផ្សារមូលបត្ររបស់វៀតណាមបានកើនឡើង ដល់ ១៥% ។ កត្តាជំរុញមួយសម្រាប់កត្តានេះគឺថាវិនិយោគិនដកប្រាក់សន្សំរបស់ខ្លួន ដើម្បីប្តូរទៅជាការវិនិយោគ ភាគហ៊ុនដើម្បីឆ្លើយតបទៅនឹងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគាររដ្ឋចាប់តាំងពីខែមីនាឆ្នាំ ២០២០ ។

នៅឆ្នាំនេះធនាគារពិភពលោក (WB) ព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានកំណើន ៦,៨% ស្របពេលដែលរដ្ឋាភិបាលមានគោលបំណងដើម្បីសម្រេចបាននូវកំណើនប្រចាំឆ្នាំជាមធ្យម ៦% ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត