ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះគោលមាគ៌ារបស់បក្សកុម្មុយនិស្តវៀតណាម

10:07 | 30/01/2021

កាសែត Pasaxon (កាសែតប្រជាជនឡាវ) ក្នុងច្បាប់ចេញផ្សាយនៅថ្ងៃទី ២៩ ខែមករា មានអត្ថបទមួយមានចំណងជើងថា “វៀតណាមកំណត់ចក្ខុវិស័យយុទ្ធសាស្ត្រ”។

កាសែត Pasaxon របស់ឡាវផ្សព្វផ្សាយព័ត៌មានអំពីមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ TTXVN)

អត្ថបទនេះ បានគូសបញ្ជាក់ថា មហាសន្និបាតជាតិលើកទី ១៣ របស់បក្សនឹងកសាងមូលដ្ឋានគ្រឹះ ដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រ កសាងប្រទេសយ៉ាងឆាប់រហ័ស យូរអង្វែងនិងនិរន្តរភាពរបស់វៀតណាម។ កាសែតបានដកស្រង់ ប្រយោគថា “វៀតណាមមិនដែលមានបុព្វហេតុ ឋានៈនិងកិត្យានុភាពដូចថ្ងៃនេះទេ” របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong នៅឯសម័យបើកមហាសន្និបាតលើកទី ១៣ ដោយអះអាងនូវសេចក្តីថ្លែងការណ៍ខាងលើរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ វៀតណាមនឹងបន្តពូនជ្រុំ មោទនភាពជំនឿទុកចិត្តនិងក្តីសង្ឃឹមរបស់ប្រជាជនទៅលើគោលមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជនវៀតណាម”។

នាថ្ងៃដដែលនោះ សារព័ត៌មាន Pretoria News របស់អាហ្រ្វិកខាងត្បូងបានចុះផ្សាយអត្ថបទដែលមានចំណងជើងថា “Historic milestione for Vietnam” របស់និពន្ធនាយក Valerie Boje ដែលក្នុងនោះ លោកបានវាយតម្លៃខ្ពស់ចំពោះវិស័យការទូតទូលំទូលាយនិងទំនើបរបស់វៀតណាម រួមចំណែកលើកកម្ពស់តួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់និងលើឆាកអន្តរជាតិ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត