បញ្ជូនទៅដាក់នៅដាច់ដោយឡែកភ្លាមៗនូវពលរដ្ឋវៀតណាមចំនួន ២៨១ នៅខេត្ត Tien Giang និងខេត្ត Hau Giang ដែលបានវិលត្រឡប់ស្រុកកំណើតវិញ

10:08 | 30/01/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២៩ ខែមករា អាកាសយានដ្ឋានអន្តរជាតិ Can Tho បានទទួលជើងហោះហើរមួយដែលដឹកអ្នកដំណើរជាពលរដ្ឋវៀតណាមចំនួន ២៨១ នាក់មកពីប្រទេសបារាំងឲ្យវិលត្រឡប់មកស្រុកកំណើតវិញ

បញ្ជូនទៅដាក់នៅដាច់ដោយឡែកភ្លាមៗនូវពលរដ្ឋវៀតណាមចំនួន ២៨១ នៅខេត្ត Tien Giang និងខេត្ត Hau Giang ដែលបានវិលត្រឡប់ស្រុកកំណើតវិញ

នាព្រឹកថ្ងៃទី ២៩ ខែមករា អាកាសយានដ្ឋានអន្តរជាតិ Can Tho បានទទួលជើងហោះហើរមួយដែលដឹកអ្នកដំណើរជាពលរដ្ឋវៀតណាមចំនួន ២៨១ នាក់មកពីប្រទេសបារាំងឲ្យវិលត្រឡប់មកស្រុកកំណើតវិញ ហើយបន្ទាប់មកអ្នកដំណើរទាំងនេះក៏ត្រូវបានបញ្ជូនទៅដាក់នៅដាច់ដោយឡែកដោយគណៈកម្មការដឹកនាំទទួលបន្ទុកការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៩នៅខេត្ត Tien Giang និងខេត្ត Hau Giang ស្របតាមបទប្បញ្ញត្តិដែលបានកំណត់។ ពលរដ្ឋនៅលើយន្ដហោះនេះគឺជាអ្នកដែលមានស្ថានភាពពិបាកពិសេសក្នុងការវិលត្រឡប់មកស្រុកកំណើតវិញតាមបំណងប្រាថ្នារបស់ពួកគេ។

មុនពេលទទួលយកពលទាំងនេះ កម្មាភិបាល យុទ្ធជនបើករងយន្តនៃ គណៈកម្មការដឹកនាំទទួលបន្ទុកការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៩ សុទ្ធសឹងតែគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិស្តីពីការធានាសុវត្ថិភាពសម្រាប់ខ្លួនផ្ទាល់ ក៏ដូចជាកិច្ចការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត