កម្មវិធី “ឃុំមួយ - ផលិតផលមួយ” ទាក់ទាញអតិថិជនក្នុងឱកាសបូណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

10:45 | 29/01/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការទិញទំនិញនៅតាមផ្សារប្រពៃណីនិងផ្សារទំនើបនៅខេត្ត Quang Ngai ចាប់ផ្តើមកើនឡើងបើប្រៀបធៀបនឹងថ្ងៃធម្មតា។

កម្មវិធី “ឃុំមួយ - ផលិតផលមួយ” ទាក់ទាញអតិថិជនក្នុងឱកាសបូណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

មានផលិតផលប្រពៃណីនិងផលិតផលប្រចាំតំបន់ជាច្រើនរបស់ខេត្ត Quang Ngai បានទាក់ទាញភ្ញៀវទេសចរក្នុងឱកាសបុណ្យតេតវៀតណាម។ ជាពិសេសផលិតផលនៃកម្មវិធី “ឃុំមួយ - ផលិតផលមួយ” - OCOP បានទាក់ទាញអតិថិជននិងបង្កើនការលក់ចេញកាន់តែច្រើនឡើងផងដែរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការទិញទំនិញនៅតាមផ្សារប្រពៃណីនិងផ្សារទំនើបនៅខេត្ត Quang Ngai ចាប់ផ្តើមកើនឡើងបើប្រៀបធៀបនឹងថ្ងៃធម្មតា។ ក្រៅពីទំនិញសំខាន់ៗដែលមានការលក់ចេញខ្ពស់ក្នុងឱកាសបុណ្យតេត អតិថិជននៅខេត្ត Quang Ngai ក៏ផ្តោត ការយកចិត្តទុកដាក់ដល់ទំនិញប្រចាំតំបន់ និងផលិតផលប្រពៃណីទៀតផង។ លោក Do Tien Dat អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ខេត្ត Quang Ngai បានមានប្រសាសន៍ថា នាពេលខាងមុខនេះ វិស័យឧស្សាហកម្មនិងកសិកម្មខេត្តន នឹងពង្រឹងនិងពង្រីកការតភ្ជាប់ ព្រមទាំងជួយគាំទ្រដល់អង្គភាពអាជីវកម្ម និងមូលដ្ឋានផលិតកម្ម ដើម្បីផ្សព្វផ្សាយផលិតផល និងជម្រុញពាណិជ្ជកម្ម ក៏ដូចជាស្វែងរកឱកាសពង្រីកទីផ្សារផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត