ប្រជាជនទីរួមស្រុក Truong Sa ឆ្ពោះទៅមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម

12:44 | 23/01/2021

ក្នុងឱកាសអបអរសាទរចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្ស ក្នុងប៉ុន្មានថ្ងៃកន្លងមក កងទ័ពនិងប្រជាជននៅទីរួមស្រុក Truong Sa ស្រុក Truong Sa ខេត្ត Khanh Hoa ក៏កំពុងឆ្ពោះទៅមហាសន្និបាតលើកនេះ ដោយមានសកម្មភាពជាក់ស្តែងជាច្រើន ព្រមទាំងសន្យាប្តេជ្ញាចិត្តការពារ អធិបតេយ្យភាពលើដែនសមុទ្រនិងកោះរបស់មាតុភូមិឲ្យបានរឹងមាំ។

កម្មាភិបាលនិងយុទ្ធជននៅកោះ Truong Sa កំពុងធ្វើការយាមល្បាត (រូបថត៖ VOV)

លោកពលឯក Bui Thanh Dat ក្រុមកងទ័ព ៨៥ នៅកោះ Truong Sa បានចែករំលែកថា៖

«ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមានកិត្តិយសនិងមោទនភាពណាស់ ដែលបានធ្វើជាយុទ្ធជនកងទ័ពជើងទឹកម្នាក់នៅកោះ Truong Sa ។ ឆ្ពោះទៅមហាសន្និបាតលើកនេះ យើងខ្ញុំតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន រួមទាំងរឹតចំណងសាមគ្គីភាពនិងប្តេជ្ញាចិត្តបំពេញឲ្យបានល្អនូវភារកិច្ចបណ្តុះបណ្តាល និងត្រៀមខ្លួនជាស្រេចតស៊ូប្រយុទ្ធ ក៏ដូចជាគោរពតាមវិន័យ និងធានាសុវត្ថិភាពជាដាច់ខាត ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវភាពជោគជ័យនៃមហាសន្នបាតលើកនេះផងដែរ» ។

រីឯវរសេនីយ៍ឯក Dinh Van Cuong កងទ័ពផ្នែកនយោបាយនៅកោះ Truong Sa និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីរួមស្រុក Truong Sa បានបញ្ជាក់ថា៖

«ថ្វីត្បិតស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ កម្មាភិបាល យុទ្ធជន ប្រជា ជន និងកងកម្លាំងនានានៅលើកោះ Truong Sa ក៏មានចិត្តស្មោះត្រង់ជានិច្ចចំពោះបក្ស មាតុភូមិ ប្រជាជន និងរបបសង្គមនិយម ព្រមទាំងរឹតចំណងសាមគ្គីភាពក្នុងការជំនះពុះពាររាល់ការលំបាក ដើម្បីបំពេញឲ្យបានល្អបំផុតនូវភារកិច្ចរបស់ខ្លួន ព្រមទាំងការពារឲ្យបានរឹងមាំនូវអធិបតេយ្យភាពនៅកោះសមុទ្រ និងតំបន់ខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋរបស់ប្រទេសជាតិ ពីព្រោះនេះគឺជាទីបង្អែកដ៏រឹងមាំសម្រាប់ប្រជានេសាទនឹងនរចិត្តទៅធ្វើនេសាទនៅលើសមុទ្រផងដែរ»៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត