យុគសម័យ - លោក Alberto Salazar បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម នឹងធានានូវ “បច្ចុប្បន្នកាលនិងអនាគតកាល” របស់វៀតណាម។ ក្នុងនាមជាជនបរទេសដែលកំពុងរស់និងធ្វើការនៅប្រទេសវៀតណាមអស់ រយៈពេលជាង ៣ ឆ្នាំហើយ លោក Alberto Salazar បានចែករំលែកថាលោកបានឃើញផ្ទាល់ភ្នែកនូវការផ្លាស់ប្តូរ វិជ្ជមានជាច្រើន ជាពិសេសគឺមានគម្រោងថ្មីៗជាច្រើនបន្តបន្ទាប់ កំពុងលេចចេញនៅប្រទេសវៀតណាម។
អ្នកកាសែត Alberto Salazar (ជនជាតិគុយបា) វាយតម្លៃថាមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងធានាដល់ “បច្ចុប្បន្នកាលនិងអនាគតកាល” របស់វៀតណាម
អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន Prensa Latina (គុយបា) ប្រចាំនៅវៀតណាម លោក Alberto Salazar បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម នឹងធានានូវ “បច្ចុប្បន្នកាលនិងអនាគតកាល” របស់វៀតណាម។ ក្នុងនាមជាជនបរទេសដែលកំពុងរស់និងធ្វើការនៅប្រទេសវៀតណាមអស់ រយៈពេលជាង ៣ ឆ្នាំហើយ លោក Alberto Salazar បានចែករំលែកថាលោកបានឃើញផ្ទាល់ភ្នែកនូវការផ្លាស់ប្តូរ វិជ្ជមានជាច្រើន ជាពិសេសគឺមានគម្រោងថ្មីៗជាច្រើនបន្តបន្ទាប់ កំពុងលេចចេញនៅប្រទេសវៀតណាម។
អ្នកកាសែត Alberto Salazar បានអះអាងថាប្រជាជនវៀតណាមមានមោទនភាពចំពោះបក្សកុម្មុយនីស្តរបស់ខ្លួន ក៏ដូចជាបក្សកុម្មុយនិស្តវៀតណាមក៏អាចមានមោទនភាពចំពោះប្រជាជនរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះ លោក Alberto Salazar ក៏បានវាយតម្លៃថា កិច្ចការរៀបចំសម្រាប់មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម បានប្រព្រឹត្តទៅយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធិភាព ដោយធានាបាននូវជោគជ័យរបស់សមាសន្និបាត និងសេច្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ នឹងធានាដល់បច្ចុប្បន្នកាលនិងអនាគតកាលរបស់ប្រទេសជាតិ។ ម្យ៉ាងវិញទៀតមហាសន្និបាតរបស់បក្សនាពេលខាងមុខនេះ នឹងដាក់ចេញនូវចក្ខុវិស័យនៃការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម ហើយវៀតណាមនឹងមានឋានៈកាន់តែខ្ពស់ឡើងៗ នៅលើឆាកអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែរ៕
(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន