អង្គការ UNDP ប្រកាសពីអាទិភាពអភិវឌ្ឍន៍ដំណាក់កាល ២០២១-២០២៥ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក

15:19 | 20/01/2021 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ លោកស្រីទីប្រឹក្សា Nguyen Phuong Nga អនុប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថាសមិទ្ធិផលដំបូងរបស់វៀតណាមក្នុងការអនុវត្តដំណាលគ្នានៃគោលដៅពីរទន្ទឹមគ្នាពោលគឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩ ផង និងជំរុញកំណើនសេដ្ឋកិច្ចផង ក៏ដូចជារាល់បញ្ហាប្រឈមដែលវៀតណាមត្រូវការជំនួយ ក្នុងនោះមានជំនួយឧបត្ថម្ភក្នុងការចែកចាយវ៉ាក់សាំងផងដែរ។

អង្គការ UNDP ប្រកាសពីអាទិភាពអភិវឌ្ឍន៍ដំណាក់កាល ២០២១-២០២៥ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក

នាថ្ងៃទី ១៩ ខែមករាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ( UNDP) សហការជាមួយស្ថានបេសកម្មប៊្រុយណេប្រចាំនៅអង្គការសហប្រជាជាតិ និងជាប្រធាន គណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងញូវយ៉កឆ្នាំ ២០២១ បានបើកកិច្ចប្រជុំជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសដែលមានចំណាប់ អារម្មណ៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្រោមប្រធានបទ "រៀបចំឡើងវិញបន្ទាប់ពីការបែកបាក់៖ ស្ថានភាពអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងអាទិភាពក្នុងតំបន់របស់ UNDP"។

លោកស្រី Kanni Wignaraja ជំនួយការអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ អគ្គនាយិការងនិងជានាយិការតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការ UNDP បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ UNDP ក្នុងការបន្តគាំទ្រដល់បណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ដើម្បីជំនេះពុះពារលើផលវិបាកនៃជំងឺរាតត្បាតកូវីដ១៩និងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ លោកស្រីទីប្រឹក្សា Nguyen Phuong Nga អនុប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថាសមិទ្ធិផលដំបូងរបស់វៀតណាមក្នុងការអនុវត្តដំណាលគ្នានៃគោលដៅពីរទន្ទឹមគ្នាពោលគឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩ ផង និងជំរុញកំណើនសេដ្ឋកិច្ចផង ក៏ដូចជារាល់បញ្ហាប្រឈមដែលវៀតណាមត្រូវការជំនួយ ក្នុងនោះមានជំនួយឧបត្ថម្ភក្នុងការចែកចាយវ៉ាក់សាំងផងដែរ។

តំណាងភាគីវៀតណាម ក៏បានស្នើឱ្យភាគីទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាបាននូវភាពសុខដុមរមនាក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រជំនួយអភិវឌ្ឍន៍របស់យូអិនឌីភីសម្រាប់តំបន់ក្នុងអំឡុងឆ្នាំ ២០២១-២០២៥ និងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនានា៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត