អ្នកជំនាញជប៉ុនវាយតម្លៃខ្ពស់ចំពោះជោគជ័យទ្វេដងរបស់វៀតណាម

10:41 | 20/01/2021

យុគសម័យ - ប្រទេសវៀតណាមបានបន្សល់ទុកចំណាប់អារម្មណ៍នៅក្នុងសហគមន៍អន្តរជាតិ ដែលជាប្រទេសមានសុវត្ថិភាពនិងមានសក្តានុពលសេដ្ឋកិច្ចយ៉ាងធំធេង ដោយមានចំនួនប្រជាជនយ៉ាងច្រើន។

អ្នកជំនាញជប៉ុនវាយតម្លៃខ្ពស់ចំពោះជោគជ័យទ្វេដងរបស់វៀតណាម

តាមទស្សនៈរបស់ប្រជាជនជប៉ុន ជោគជ័យរបស់វៀតណាមពិតជាអស្ចារ្យណាស់។ ប្រទេសវៀតណាមបានបន្សល់ទុកចំណាប់អារម្មណ៍នៅក្នុងសហគមន៍អន្តរជាតិ ដែលជាប្រទេសមានសុវត្ថិភាពនិងមានសក្តានុពលសេដ្ឋកិច្ចយ៉ាងធំធេង ដោយមានចំនួនប្រជាជនយ៉ាងច្រើន។ នេះជាការវាយតម្លៃរបស់លោក Hiroyuki Moribe នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចវៀតណាម (VERI) របស់ជប៉ុន នៅពេលដែលលោកឆ្លើយបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងតូក្យូអំពីការដែលវៀតណាមនៅតែរក្សាសន្ទុះកំណើនសេដ្ឋកិច្ចជាវិជ្ជមាន ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ១៩។

លោក Hiroyuki Moribe បានសង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដូចជាការបិទព្រំដែននិងប្រជាជនអនុវត្តយ៉ាងម៉ឺងម៉ាត់ជាមួយនឹងវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលបានរួមចំណែកក្នុងការជួយវៀតណាមទទួលបានជោគជ័យក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩ ព្រមទាំងរក្សាបាននូវសកម្មភាពសេដ្ឋកិច្ចអំណោយផលផងដែរ។

ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយក្តាប់តូច ដែលរក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំ ២០២០ ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត