ទាញយកប្រយោជន៍ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងទីម័រខាងកើត

14:18 | 13/01/2021 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១២ ខែមករា នៅទីស្នាក់ការក្រសួងការបរទេសឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានជួបពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណេតជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការទីម័រខាងកើតលោក Adaljiza Albertina Xavier Reis Magno ។

ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh

នារសៀលថ្ងៃទី ១២ ខែមករា នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត លោកស្រី Adaljiza Albertina Xavier Reis Magno ។ នៅក្នុងកិច្ចសន្ទនានេះ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី លោក Pham Binh Minh បានអះអាងថា វៀតណាមបានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ និងសហប្រតិបត្តិការយ៉ាងសកម្មលើគ្រប់វិស័យ ដែលទីម័រខាងកើតមានតម្រូវការ ដូចជាកសិកម្ម ជលផល ប្រេងឧស្ម័ន។

លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវបង្កើតនិងអនុវត្តយន្តការនិងវិធានការណ៍ជាក់លាក់សំដៅទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការដ៏ធំធេងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសបានស្នើឲ្យទីម័រខាងកើតផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលបាន ចុះហត្ថលេខាក្នុងឆ្នាំ ២០១៣ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការគាំពារវិនិយោគទ្វេភាគី និងកិច្ចព្រមព្រៀងទ្វេភាគិស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាថា ចាំបាច់ត្រូវពង្រឹងតួនាទីជាស្ពានតភ្ជាប់របស់ក្រសួងការបរទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានការជំរុញការផ្លាស់ប្ដូរ និងជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ក៏ដូចជាអនុវត្តន៍យន្តការគណៈកម្មាធិការចម្រុះសហប្រតិបត្តិការទ្វេភាគីយ៉ាងឆាប់ៗ ដើម្បីបង្កើតក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលភាគីទាំងពីរមានសក្ដានុពល និងតម្រូវការផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត