ប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដំបូងគេបង្អស់

10:19 | 14/01/2021 (បូកសរុបដោយវិច្ឆិកា)

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលបានផលិតឡើង ដោយក្រុមហ៊ុនឳសថនៃប្រទេសចិន Sinovac Biotech ។

ប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដំបូងគេបង្អស់។ (រូបថត៖ dap-news.com)

សូមរំលឹក​ថា ប្រទេសឥណ្ឌូនេស៊ីបានទទួល​ការប្រគល់​វ៉ាក់សាំង​កូវីដ-១៩ ជា​លើក​ដំបូង ពីប្រទេស​ចិន ចំនួន ១,២លាន​ដូស កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នេះ ខណៈ​​ដែលរដ្ឋាភិបាល​ឥណ្ឌូនេស៊ីត្រៀមរៀបចំ​កម្មវិធី​ផ្ដល់វ៉ាក់សាំង​ដ៏ធំ​មួយ ដល់​ប្រជាជនរបស់​ខ្លួន ។ លោកប្រធានាធិបតី ដែលមានគេស្គាល់ច្បាស់ថា រហស្សនាម Jokowi គឺជាជនជាតិឥណ្ឌូនេស៊ី ដំបូងគេបង្អស់ ដែលបានចាក់វ៉ាក់សាំងបង្ហាញថា មានសុវត្ថិភាព ។

បន្ទាប់ពីលោកប្រធានាធិបតី មេយោធាឥណ្ឌូនេស៊ី មេប៉ូលិសជាតិ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងចំណោមនោះមានអ្នកផ្សេងទៀត ក៏បានទទួលការចាក់វ៉ាក់សាំងដែរ ។ ក្រសួងបានឲ្យដឹងថា់ វីរុសនេះបានសម្លាប់អាយុជីវិត នៅទូទាំងប្រទេសជាង ២៤.០០០នាក់ ៕

(បូកសរុបដោយវិច្ឆិកា)

(បូកសរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត