យុគសម័យ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមរួមមានអត្តសញ្ញាណជាតិពិសេស រួមជាមួយភាពកក់ក្តៅរាក់ទាក់របស់ប្រជាជនវៀតណាមបានធ្វើឱ្យជនបរទេសជាច្រើនកំពុងរស់នៅ ធ្វើការនិងសិក្សានៅ ខេត្ត Nghe An មិនមានអារម្មណ៍សោកសៅនឹកក្រុមគ្រួសារក្នុងងពេលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។
ក្នុងបរិយាកាសជួបជុំគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សហគមន៍ជនបរទេសនៅវៀតណាមកំពុងស្វាគមន៍ពិធីបុណ្យនេះ តាមបែបវៀតណាម។ ពួកគេក៏ទន្ទឹងរង់ចាំនិងចង់ជួបមិត្តភក្តិនិងសាច់ញាតិ។ នេះគឺជាសម្រស់ប្រពៃណីរបស់ជនជាតិវៀតណាមបានរីករាលដាលដល់សហគមន៍ជនបរទេសដែលរស់នៅនិងធ្វើការនៅប្រទេសវៀតណាម។
មិត្តរួមការងារបានមកលេងផ្ទះនិងជូនពរបុណ្យតេតជាមួយក្រុមគ្រួសាររបស់លោក Michael Lee Preston ជាគ្រូបង្រៀននៃមជ្ឈមណ្ឌលភាសាអង់គ្លេស Cleverlearn ។ លោក Michael Lee Preston និងមិត្តស្រីរៀបចំទីស្ការៈបូជា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ លោក Michael Lee Preston ចំអិនម្ហូបប្រពៃណីរបស់ប្រជាជនអង់គ្លេស ដើម្បីអញ្ជើញមិត្តភក្តិនិងមិត្តរួមការងាររបស់គាត់ ក្នុងឱកាសបុណ្យតេត។ និស្សិតអន្តរជាតិឡាវជាច្រើននាក់កំពុងរស់នៅនិងសិក្សា នៅខេត្ត Nghe An អបអរសាទរបុណ្យតេតដោយក្តីរីករាយនិងកក់ក្តៅ ដូចជនជាតិវៀតណាម។ និស្សិតឡាវរៀបចំអាហារសម្រាប់ពិធីបុណ្យតេត។
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: baotintuc.vn/)







មតិពីមិត្តអ្នកអាន