រួមគ្នាកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង វៀតណាម - កម្ពុជា៖ ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងឆ្លើយតបច

14:25 | 11/11/2020

ខ្សែព្រំដែនភាគនិរតីនៃប្រទេសវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រប់សកម្មភាពនៃកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរវាងវៀតណាម និងកម្ពុជា។ ទោះជាយ៉ាងនេះក្តី ជាការពិតជាក់ស្តែងណាស់ តំបន់នេះក៏បង្កប់នូវហានិភ័យជាច្រើននៃឧក្រិដ្ឋកម្មគ្រឿងញៀន ការរត់ពន្ធទំនិញ បក្ខពួកប្រឆាំង ដែលបណ្តាលឱ្យបាត់បង់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពផងដែរ។

នៅក្នុងស្ថានភាពដ៏ស្មុគស្មាញនៃ Covid-19 នោះ ការរឹតបន្តឹងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងភាគីទាំងពីរតាមរយៈគ្រប់វិធីសាស្ត្រដែលសមស្របទៅនឹងស្ថានភាពថ្មីពិតជាមានសារៈសំខាន់ណាស់ហើយបានបង្កើនការជឿទុកចិត្ត និងការយោគយល់គ្នារវាងកងកម្លាំងប្រដាប់អាវុធការពារព្រំដែន និងប្រជាជននៃភាគីទាំងពីរ។

កងទ័ពវៀតណាម និងកម្លាំងភាគីកម្ពុជារួមគ្នាធ្វើលំហាត់សមសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ

អនុវត្តភារកិច្ច "ទ្វេ" ប្រកបដោយភាពស្វិតស្វាញ និងព្រមៗគ្នា

ខ្សែព្រំដែនភាគនិរតីមានប្រវែងដ៏វែង និងមានភូមិសាស្រ្តយ៉ាងស្មុគស្មាញ ថែមទាំងការធ្វើពាណិជ្ជកម្មតាមច្រកព្រំដែនគឺមានភាពឈូឆរណាស់។ ក្នុងរយៈពេលកន្លងមក កងទ័ពការពារព្រំដែននៃខេត្តនានានៅភាគនិរតីបានព្យាយាមអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ច "ទ្វេ" ពោលគឺការអនុវត្តនូវភារកិច្ចគ្រប់គ្រងការពារព្រំដែន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងភារកិច្ចបង្ការ គ្រប់គ្រងការរាតត្បាតនៃជំងឺ Covid-19 ឱ្យបានល្អក្នុងពេលតែមួយ។

ខ្សែព្រំដែននៅក្នុងខេត្ត Tay Ninh មានប្រវែង ២៤០ គីឡូម៉ែត្រ ហើយពេលខ្លះបានក្លាយជាចំណុចក្តៅអំពីឧក្រិដ្ឋកម្មគ្រឿងញៀន ការរត់ពន្ធទំនិញ បញ្ហាសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម ការចូលនិងចេញដោយខុសច្បាប់ជាដើម។ លោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានឱ្យដឹងថា៖ កងទ័ពការពារព្រំដែនខេត្ត Tay Ninh បានដាក់ពង្រាយនូវរាល់ដំណោះស្រាយស៊ីចង្វាក់គ្នាយ៉ាងសកម្ម ហើយនិងបានអនុវត្តការត្រួតពិនិត្យព្រំដែនប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដោយស្មារតីនៃ “ការប្រយុទ្ធប្រឆាំងនឹងជំងឺដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ”។ កងទ័ពការពារព្រំដែនខេត្តបានបោះតង់នូវចំនួន ១០៧ ចំណុចនៅតាមខ្សែបន្ទាត់ព្រំដែនចាប់ពីដើមឆ្នាំ ២០២០ រហូតមកដល់ពេលនេះ ដើម្បីត្រួតពិនិត្យទប់ទល់ការរាតត្បាតជំងឺ និងការពារការរត់ពន្ធទំនិញ រួមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនានា។

លោកវរសេនីយ៍ឯក Bui Minh Soai មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc បានមានប្រសាសន៍ថា៖ ក្រៅពីការបំពេញយ៉ាងល្អនូវតួនាទី និងភារកិច្ចរៀងៗខ្លួន កងទ័ពការពារព្រំដែនខេត្ត Binh Phuoc តែងតែការពារ និងចូលរួមចំណែកលើកស្ទួយទំនាក់ទំនងល្អប្រសើរជាប្រពៃណីរវាងកងកំលាំងការពារព្រំដែន និងប្រជាជនទាំងសងខាង រវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ ក៏ដូចជារវាងរដ្ឋទាំងពីរទៀតផង។ ជាពិសេសគឺការអភិរក្សនូវកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដែលបានចារិកក្នុងប្រពៃណីនៃទំនាក់ទំនងមិត្តភាព ការជួយគាំទ្រគ្នាទៅវិញទៅមករវាងវៀតណាម និងកម្ពុជា នៅឃុំ Loc Thien ស្រុក Loc Ninh ខេត្ត Binh Phuoc ផងដែរ។

ដោយសារទំនាក់ទំនងយ៉ាងជិតស្និទ្ធបែបនេះ និងមនោសញ្ចេតនាដែលត្រូវបានកសាងឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ អាស្រ័យហេតុនោះក្នុងអំឡុងពេលនៃជំងឺ Covid-19 ទោះបីជាការជួបទល់មុខគ្នាត្រូវបានកាត់បន្ថយក៏ដោយ ក៏កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតរវាងខេត្តនានាដែលនៅជាប់ព្រំដែននិរតីជាមួយភាគីកម្ពុជានៅតែទទួលបាននូវលទ្ធផលប្រកបដោយប្រសិទ្ធិភាព។

ពូនជ្រំចំណងមិត្តភាព បង្កើតការជឿទុកចិត្តពីមូលដ្ឋាន

យោងតាមលោកវរសេនីយ៍ឯកបំរុង Vi Trung Kien ប្រធានបន្ទាយការពារព្រំដែន Ka Tum (ខេត្ត Tay Ninh) ជំងឺ Covid-19 កើតមានឡើងបានធ្វើឱ្យរំលេចចេញនូវបញ្ហាថ្មីៗជាច្រើនក្នុងការគ្រប់គ្រង និងការពារព្រំដែន។ ជាក់ស្តែង ដូចជាការប្រយុទ្ធប្រឆាំងនឹង Covid-19 ត្រូវតែគោរពតាមបទប្បញ្ញត្តិទាំងអស់របស់រដ្ឋាភិបាលទាំងពីរ ព្រមទាំងត្រូវតែធានាការចរាចរទំនិញ ជៀសវាងបង្កឱ្យមានការកកស្ទះ និងបង្កបញ្ហាដល់អាជីវកម្មក្នុងពេលតែមួយ។ រាល់ការប្រាស្រ័យទាក់ទងតាមរយៈខ្សែទូរស័ព្ទក្តៅរវាងអង្គភាព ជាមួយនិងបណ្តាកម្លាំងភាគីមិត្តក៏ត្រូវបានរក្សាជាប្រចាំដើម្បីធានានូវផលប្រយោជន៍របស់ភាគីទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរគប្បីតែប្រកាន់ខ្ជាប់ជាទៀងទាត់នូវស្ថានការណ៍តាមព្រំដែន និងពង្រឹងការផ្លាស់ប្តូរ ការអនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការសម្របសម្រួលគ្នា ព្រមទាំងរួមគ្នារៀបចំនូវរាល់ការឃោសនាឱ្យប្រជាជននៅមូលដ្ឋានយល់ដឹងពីការរាលដាលនៃជំងឺដើម្បីបង្ការ និងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពជំងឺ។

បន្ទាយការពារព្រំដែននៃច្រកទ្វារអន្តរជាតិ Ha Tien គ្រប់គ្រងព្រំដែនគោកប្រវែង ១៤.១ គីឡូម៉ែត្រ និងព្រំដែនសមុទ្រ ២៦ គីឡូម៉ែត្រ។ នេះគឺជាតំបន់ចុងក្រោយនៃព្រំដែនភាគនិរតីនៅលើដីគោក។ ចាប់តាំងពីដើមឆ្នាំ ២០២០ រហូតមកដល់ពេលនេះ អង្គភាពបានសហការជាមួយកម្លាំងការពារព្រំដែនកម្ពុជាបានចុះល្បាតរួមបានមួយលើក ហើយថែមទាំងបានផ្លាស់ប្តូរគ្នាជាង ៥០ តាមរយៈទូរស័ព្ទទៀតផង។

លោកវរសេនីយ៍ឯក Nguyen Thuong Le មេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនខេត្ត An Giang បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងខេត្ត An Giang ជាមួយខេត្តទាំងពីរគឺខេត្តតាកែវ និងខេត្តកណ្តាលនោះ រឹតតែជិតស្និទ្ធឡើងពីការពង្រឹងការចងសម្ព័ន្ធមេត្រីភាពរវាងបណ្តាបណ្តុំលំនៅដ្ឋាន បណ្តាប៉ុស្តិ៍ និងបណ្តាបន្ទាយនៅតាមព្រំដែន។ ដូច្នេះចាំបាច់ត្រូវពង្រឹង និងលើកកម្ពស់គំរូនៃការផ្លាស់ប្តូរ ការចងសម្ព័ន្ធមេត្រីភាពបន្ថែមទៀតរវាងកម្លាំងការពារព្រំដែន និងប្រជាជនទាំងសងខាងវៀតណាម - កម្ពុជា។

ការសម្របសម្រួលកាន់តែស៊ីជម្រៅ សមស្របនឹងស្ថានភាពថ្មី

ចាប់ពីចុងឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ ទោះបីស្ថិតក្នុងស្ថានភាពនៃការផ្ទុះឡើងនៃជំងឺ Covid-19 និងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីជាច្រើនក៏ដោយ ក៏ប៉ុន្តែបញ្ជាការដ្ឋានយោធភូមិភាគទី ៧ បញ្ជាការដ្ឋានយោធភូមិភាគទី ៩ រួមនិងកងកំលាំងប្រដាប់អាវុធ និងតំបន់មូលដ្ឋាននានានៅតាមព្រំដែនភាគនិរតីបានដាក់ពង្រាយសកម្មភាពជាច្រើនដើម្បីសម្របសម្រួលនិងសហប្រតិបត្តិការជាមួយភាគីមិត្តកម្ពុជាក្នុងសកម្មភាពសំខាន់ៗជាច្រើន។

ដើម្បីពង្រឹងនូវរាល់សកម្មភាពសម្របសម្រួលក្នុងស្ថានភាពថ្មីនាថ្ងៃទី ២៨ និង ២៩ ខែតុលា នាពេលថ្មីៗនេះនៅច្រកទ្វារអន្តរជាតិ Moc Bai (ខេត្ត Tay Ninh) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានបើកការប្រជុំលក្ខណៈដាច់ដោយឡែកជាមួយបណ្តាកម្លាំងរបស់ភាគីកម្ពុជាដូចជា៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ, បញ្ជាការដ្ឋានកងទ័ពជើងគោក, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេន៍។ ហើយនៅក្នុងកិច្ចពិភាក្សាទាំងនេះ ភាគីទាំងអស់បានផ្លាស់ប្តូរ និងវាយតំលៃអំពីចំណុចខ្វះខាត និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ជាពិសេសក្នុងអំឡុងពេលនៃជំងឺ Covid-19 មានស្ថានភាពយ៉ាងស្មុគស្មាញ។ លើសពីនេះទៅទៀត ភាគីទាំងអស់បានឯកភាពលើវិធានការណ៍នានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងការធានាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែន ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ការឆ្លងដែនខុសច្បាប់។ ការជួបជុំទាំងនេះ បាននាំមកនូវដំណោះស្រាយ និងការតំរង់ទិសជាក់លាក់នានាដើម្បីបង្កលក្ខណៈអំណោយផលដល់បណ្តាកំលាំងការពារព្រំដែននៃភាគីទាំងពីរ និងប្រជាជននៅតំបន់ព្រំដែនភាគនិរតីបន្តពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងការកសាងព្រំដែនវៀតណាម - កម្ពុជា ប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍ ប្រកបដោយចីរភាព./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព