ឧបនាយករដ្ឋមន្រ្តីកម្ពុជាផ្តល់អំណោយជូនប្រជាជននៅភាគកណ្តាលវៀតណាមដើម្បីជំនះផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ

12:20 | 06/11/2020

នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា នៅច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep (ទីរួមខេត្ត Kien Tuong ខេត្ត Long An វៀតណាម) លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានមកសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាជននៅភាគកណ្តាលវៀតណាម តាមរយៈអាជ្ញាធរខេត្ត Long An ដើម្បីជំនះផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An លោក Pham Tan Hoa បានទទួលថវិកាចំនួន ៥០០ លានដុងពីសំណាក់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីកម្ពុជា ជូនប្រជាជននៅភាគកណ្តាលវៀតណាម ដែលរងគ្រោះដោយសារទឹកជំនន់ (រូបថត៖ vnanet.vn)

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាបានសួរសុខទុក្ខ និងចែករំលែកការលំបាកនិងការបាត់បង់ជាមួយប្រជាជននៅភាគកណ្តាលវៀតណាម ទន្ទឹមនឹងនោះលោកជំទាវក៏ជឿជាក់ថា បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាម និងប្រជាជននៅភាគកណ្តាលវៀតណាមនឹងជំនះការលំបាក ការបាត់បង ហើយជីវភាពរស់នៅរបស់ប្រជាជននឹងមានស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ឡើងវិញ។

តាមរយៈថ្នាក់ដឹកនាំខេត្ត Long An លោកជំទាវ ម៉ែន សំអន បានផ្តល់ថវិកាចំនួន ៥០០ លានដុងជូនប្រជាជននៅភាគកណ្តាលវៀតណាមសម្រាប់ជំនះផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ។ ថវិកាទាំងនេះគឺជាការរួមវិភាគទានដោយផ្ទាល់ពីសំណាក់លោកជំទាវ ម៉ែន សំអន សមាគមមិត្តភាពកម្ពុជា - វៀតណាម និងសមាគមកាកបាទក្រហមកម្ពុជា រួមទាំងអាជ្ញាធរ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An លោក Pham Tan Hoa បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជាចំពោះលោកជំទាវ ម៉ែន សំអន ផ្ទាល់ផងដែរ./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ