វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងការឆ្លងដែន និងការ​ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្ម

16:22 | 31/10/2020

នាថ្ងៃទី ២៩ ខែតុលា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំជាមួយអគ្គស្នងការដ្ឋាននគបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា។ លោកឧត្តមសេនីយ៍ត្រី Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម និងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំនេះ។

ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅឯកិច្ចប្រជុំ ភាគីទាំងពីរបានវាយតម្លៃថា កងទ័ពប្រជាជនវៀតណាម និងកងកំលាំងប្រដាប់អាវុធកម្ពុជានិយាយរួម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម និងអគ្គស្នងការដ្ឋាននគបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជានិយាយដោយ​ឡែក មានទំនាក់ទំនងមិត្តភាពជាប្រពៃណី ហើយកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងព្រំដែន រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនត្រូវបានពង្រឹង និងពង្រីកជានិច្ច។ ចាប់តាំងពីដើមឆ្នាំ ២០២០ រហូតមកទល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានសម្របសម្រួលគ្នា​បំពេញបែបបទចេញចូលសម្រាប់ភ្ញៀវចំនួន ១,០១៧,៨៧២ លើក រថយន្តចំនួន ៣៨,៥៨៥ លើក និង​ទំនិញរាប់ពាន់តោន។ ភាគីទាំងពីរក៏បានផ្តល់យោបល់ជូនថ្នាក់លើក្នុងការដំឡើងច្រកទ្វារព្រំដែន និងអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងសហការប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពលើបញ្ហាមួយចំនួនដែលចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខដូចជា៖ ការគ្រប់គ្រងព្រំដែន ការគ្រប់គ្រងច្រកទ្វារព្រំដែន ការ​រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ការយាមល្បាតទ្វេភាគី និង​​ការត្រួតពិនិត្យយ៉ាងតឹងរឹងនូវរាល់សកម្មភាពឆ្លងដែន រួមទាំងការចែករំលែកព័ត៌មានស្តីពីការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្ម និង​ការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ផងដែរ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន