វិទ្យុសំឡេងវៀតណាមជួបប្រជុំជាមួយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាតាមប្រព័ន្ធវីដេអូ

10:24 | 15/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - រដ្ឋាភិបាលវៀតណាម បានចេញលិខិតជាផ្លូវការស្តីពីការយល់ព្រមចាត់តាំងវិទ្យុសំឡេងវៀតណាមធ្វើជាអធិបតី និងសម្របសម្រួលជាមួយប្រទេសកម្ពុជាក្នុងការអនុវត្តគម្រោង«ពង្រឹងសមត្ថភាពរក្សាទុក ផលិតនិងផ្សាយរលកសំឡែងសម្រាប់វិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា»។

អគ្គនាយកនៃវិទ្យុសំឡេងវៀតណាម លោក Nguyen The Ky (រូបថត៖ vov)

នាថ្ងៃទី ១៤ ខែកញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងវិទ្យុសំឡេងវៀតណាម​(VOV) និងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការអនុវត្តគម្រោងនានាដែលជួយគាំទ្រដល់ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ពីជំនួយឥតសំណងរបស់រដ្ឋាភិបាលវៀតណាមដែលធ្វើឡើងដោយ VOV។

គម្រោង«ពង្រឹងសមត្ថភាពរក្សាទុក ផលិតនិងផ្សាយរលកសំឡែងសម្រាប់វិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា» ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរឯកភាពគ្នាក្នុងសម័យប្រជុំលើកទី ១៦ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុកាលពីឆ្នាំ ២០១៨។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលវៀតណាមបានចេញលិខិតផ្លូវការដោយយល់ព្រមចាត់តាំងវិទ្យុសំឡេងវៀតណាម ធ្វើជាអធិបតីនិងសម្របសម្រួលជាមួយប្រទេសកម្ពុជា ដើម្បីអនុវត្តគម្រោងនេះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាលោក ខៀវ កាញារីទ្ធ

អាស្រ័យហេតុនេះ វិទ្យុសំឡេងវៀតណាមនឹងសហការ ជាមួយប្រទេសកម្ពុជាក្នុងការអនុវត្តលើទំហំនៃគម្រោងក៏ដូចជាតាមការប្តេជ្ញារបស់វិទ្យុជាតិកម្ពុជាក្នុងការចាក់ផ្សាយវិទ្យុអេហ្វអឹម (FM) នៅទីក្រុងភ្នំពេញនិងខេត្តសៀមរាបអំពីកម្មវិធីនានារបស់វិទ្យុសំឡេងវៀតណាម។ ក្នុងនោះ គេគ្រោងនឹងរៀបចំការចាក់ផ្សាយសំឡេងនៃកម្មវិធីជាភាសាវៀតណាមក្នុងរយៈពេល ៦០ នាទី / ថ្ងៃ និងភាសាខ្មែរក្នុងរយៈពេល ៣០ នាទី / ថ្ងៃ។

ក្នុងជំនួបពិភាក្សានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាលោក ខៀវ កាញារីទ្ធ បានឯកភាពទាំងស្រុងលើខ្លឹមសារពាក់ព័ន្ធដែលភាគីទាំងពីរនឹងសម្របសម្រួលគ្នានាពេលខាងមុខនេះ។ ប្រទេសកម្ពុជាបានស្នើសុំភាគីវៀតណាមជាពិសេសវិទ្យុសំឡេងវៀតណាមជួយបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាពបំផុតផងដែរ។

ទិដ្ឋភាពនៃជំនួបតាមប្រព័ន្ធអនឡាញនេះ

ទន្ទឹមនឹងនេះដែរ អគ្គនាយកនៃវិទ្យុសំឡេងវៀតណាម លោក Nguyen The Ky បានអះអាងថានេះគឺជាគម្រោងដ៏សំខាន់មួយ ដែលចាំបាច់ត្រូវអនុវត្តភ្លាមៗ។ រហូតមកដល់ពេលនេះរដ្ឋាភិបាលវៀតណាមបានចាត់តាំងក្រសួងផែនការនិងវិនិយោគ ក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុ ព័ត៌មាននិងគមនាគមន៍ និងវិទ្យុសំឡេងវៀតណាម ដើម្បីជម្រុញអនុវត្តគម្រោងនេះ។ ក្រៅ សម្រាប់ការចាក់ផ្សាយកម្មវិធីជាភាសាវៀតណាមក្នុងរយៈពេល ៦០ នាទី/ថ្ងៃ និងកម្មវិធីជាភាសាខ្មែរ ក្នុងរយៈពេល ៣០ នាទី/ថ្ងៃ លោក Nguyen The Ky បានមានប្រសាសន៍ថា VOV នឹងបញ្ជូនកម្មវិធីជាក់ស្តែងទៅកាន់វិទ្យុជាតិនិងទូរទស្សន៍ជាតិកម្ពុជា ដើម្បីចាក់ផ្សាយសំឡេងដោយឈរលើស្មារតី គឺដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ភាគីទាំងពីរក្នុងការរួមគ្នាពង្រឹងសមត្ថភាពខាងផលិតនិងរក្សាទុកកម្មវិធី ព្រមទាំងឆ្ពោះទៅសម្រេចបាននូវប្រសិទ្ធភាពខ្ពស់បំផុតក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាននិងការឃោសនាអំពីសមិទ្ធិផលក្នុងការកសាងនិងការពារប្រទេសនៃប្រទេសនីមួយៗ ក៏ដូចជាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ