ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំនៅមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh (វៀតណាម)

13:34 | 18/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៦ ខែកក្កដា លោក ចាយណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាមបានអញ្ជើញមកទស្សនានិងជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំនៃមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh។

លោក ចាយណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាមបានអញ្ជើញមកទស្សនានិងជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំនៃមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh

ក្នុងជំនួបនេះ លោក ចាយ ណាវុធ បានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំនៃមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ព្រមទាំងថ្លែងអំណរគុណជូនជំពោះអាជ្ញាធរនិងប្រជាជនខេត្ត Tay Ninh ដែលបានផ្តល់ជំនួយឧបត្ថម្ភទាំងខាងសម្ភារៈនិងបច្ចេកទេសលើគ្រប់វិស័យដល់ប្រជាជននិងកងកម្លាំងប្រដាប់អាវុធកម្ពុជាដើម្បីបំពេញភារកិច្ចរបស់ខ្លួនក្នុងការគ្រប់គ្រងនិងការពារព្រំដែនក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងការការពារនិង ទប់ស្កាត់មឹងការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជាផងដែរ។ទន្ទឹមនឹងនេះភាគីកម្ពុជាសង្ឃឹមថាទំនាក់ទំនងអ្នកជិតខាងល្អនឹងត្រូវបានពង្រឹងនិងអភិវឌ្ឍបន្ថែមទៀតលើគ្រប់វិស័យ ដើម្បីរួមគ្នាគ្រប់គ្រងនិងកសាងព្រំដែនប្រកបដោយមិត្តភាព សន្តិ ភាពនិងស្ថិរភាព ក៏ដូចជាដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

ទន្ទឹមនឹងនេះដែរ លោកវរសេនីយ៍ឯក Le Hong Vuong តាងនាមកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានថ្លែងអំណរគុណដល់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាមចំពោះការយកចិត្តទុកដាក់និងមនោសញ្ចេតនាពិសេសរបស់លោកចំពោះអង្គភាព ហើយក៏បានសង្ខេបអំពីលទ្ធផលសកម្មភាពនៃកងទ័ពការពារព្រំដែនខេត្ត Tay Ninh ក្នុងរយៈពេលកន្លងមកផងដែរ។អង្គភាពបានសហការជាមួយកម្លាំងការពារព្រំដែនកម្ពុជាឱ្យបានទាន់ពេលវេលាជាពិសេសក្នុងការទប់ស្កាត់ជំងឺរាត ត្បាតកូវីដ១៩។ រហូតមកទល់ពេលនេះ ភាគីទាំងពីរបានសម្របសម្រួលគ្នាបានល្អលើគ្រប់វិស័យដោយបានអនុវត្តនូវវិធានការយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការនិងទប់ស្កាត់ជម្ងឺរាតត្បតដែលមិនធ្វើឲ្យជម្ងឺនេះឆ្លងកាត់តាមតំបន់ព្រំដែនគ្នាទៅវិញទៅមក។

នាពេលខាងមុខ អង្គភាពនឹងបន្តអនុវត្តផែនការគ្រប់គ្រងការការពារព្រំដែននិងបង្ការការរីករាលដាលនៃជំងឺឆ្លងតាមតំបន់នានា ដោយរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន ដើម្បីបង្កលក្ខខ័ណ្ឌអំណោយផលសម្រាប់ជីវភាពរស់របស់ប្រជាជនតាមតំបន់ ព្រំដែនកាន់តែល្អប្រសើរឡើងនិងមានសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: bienphong.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព