រដ្ឋាភិបាលវៀតណាមជួយបរិច្ចាកទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ ដើម្បីជួយគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

11:37 | 14/07/2020 (បកប្រែដោយឌីណា)

យុគស​ម័យ- នាថ្ងៃទី ១៣ ខែកក្កដា នៅប្រទេសមីយ៉ាន់ម៉ា លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសមីយ៉ាន់ម៉ា Ly Quoc Tuan បានប្រគល់ថវិកាចំនួន ៥ ម៉ឺនដុល្លារដល់ប្រជាជននៃប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

រដ្ឋាភិបាលវៀតណាមបរិច្ចាកថវិកាចំនួន ៥ ម៉ឺនដុល្លារ ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 (រូបភាព៖ Bao Quoc te)

ថ្លែងក្នុងពិធីនោះ លោកឯកអគ្គរដ្ឋទូត Ly Quoc Tuan បានលើកឡើងអំពីសារៈសំខាន់នៃការជួយគាំទ្រដោយស្មោះត្រង់របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមចំពោះរដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ាដែលជាដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ។ ទំនាក់ទំនង​ការទូតក្នុងរយៈពេល ៤៥ ឆ្នាំ​ ដែលធ្វើឲ្យយើងតែងតែជឿទុកចិត្តគ្នា។ អំណោយរបស់រដ្ឋាភិបាលវៀតណាមបង្ហាញមនោសញ្ចេតនាចំពោះប្រទេសមិត្ត ជាពិសេសក្នុងរយៈពេលដែលមានការឆ្លងរាលដាល។

លោកសាស្រ្តាចារ្យ បណ្ឌិត Zaw Than Htun ប្រធានផ្នែកស្រាវជ្រាវសុខភាពនៃក្រសួងសុខាភិបាលនិងកីឡានៃប្រទេសមីយ៉ាន់ម៉ា តំណាងក្រសួងសុខាភិបាលនិងកីឡានៃប្រទេសមីយ៉ាន់ម៉ាបានទទួលអំណោយនេះនិងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងក្រសួងសុខាភិបាលវៀតណាម។

លោក Zaw Than Htun បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបង្ហាញមនោសញ្ចេតនារបស់វៀតណាមចំពោះមីយ៉ាន់ម៉ា។ លោកបាននិយាយថា ភាគីមីយ៉ាន់ម៉ាបានតាមដានភាពជោគជ័យនៃការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ COVID-19 ហើយបានចាត់ទុកនេះជាបទពិសោធន៍ជាក់ស្តែងសម្រាប់មីយ៉ាន់ម៉ា។

នៅឆ្នាំ២០២០ វៀតណាមនិងមីយ៉ាន់ម៉ាអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ នេះជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាឱកាសសម្រាប់ប្រទេសទាំងពីរក្រឡេកមើលដំណើរប្រវត្តិសាស្ត្រដែលពោរពេញទៅដោយព្រឹត្តិការណ៍សំខាន់និងមានជំនឿទុកចិត្ត ដើម្បីប្រទេសទាំងពីរបន្តឆ្ពោះទៅមុខជាមួយគ្នា។ ប្រទេសវៀតណាមនិងប្រទេសមីយ៉ាន់ម៉ាមានទស្សនៈស្រដៀងគ្នា សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅឯវេទិការអន្តរជាតិ តំបន់និងអនុតំបន់ ដូចជាអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ អាស៊ាន កិច្ចសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CLMV) យុទ្ធសាស្ត្រនូវកិច្ចសហប្រតិបត្តិការ Ayeyawady-Chao Phraya - មេគង្គ (ACMECS) កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) ...

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព