នាព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយបានប្រព្រឹត្តឡើងពិធីប្រគល់-ទទួលអំណោយដែលបានផ្តល់ជូនពីក្រសួងនគរបាលវៀតណាមជូនចំពោះក្រសួងមហាផ្ទៃកម្ពុជាសំរាប់ប្រើប្រាស់ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។
ក្រសួងនគរបាលវៀតណាមផ្តល់ជូនអំណោយដែលជាឧបករណ៍សម្ភារៈការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនចំពោះក្រសួងមហាផ្ទៃកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ច័ន្ទដារ៉ា អគ្គនាយករងភស្តុភារ និងហិរញ្ញវត្ថុ ក្នុងនាមតំណាងក្រសួងមហាផ្ទៃបានធ្វើការទទួលនូវឧបករណ៍សម្ភារៈពីក្រសួងនគរបាលវៀតណាម។
អំណោយដែលជាឧបករណ៍សម្ភារៈរួមមាន ដំបងបញ្ជារចរាចរណ៍ (មានភ្លើង មានសំលេងរោទិ៍) ៥០០ដំបង, ឧបករណ៍ធ្វើតេស្តរកសារធាតុញៀន ៤៧០ប្រអប់ (១០០បំពង់/ប្រអប់) និងម៉ាស៊ីន X-ray ផ្នែកពិនិត្យសន្តិសុខ ចំនួន ០២គ្រឿង ហើយភាគីទាំងពីរ បានធ្វើការប្រគល់-ទទួល៕
(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)
(ប្រភពព័ត៌មាន: អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា)

មតិពីមិត្តអ្នកអាន