និស្សិតអាហារូបករណ៍កម្ពុជាដែលកំពុងសិក្សានៅវៀតណាមអាចនឹងវិលត្រឡប់មកវៀតណាមវិញនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
លិខិតជូនដំណឹងពីស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ (រូបថត៖ akp.com.khmer)
នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមបានចេញសេចក្តីជូនដំណឹងស្តីពីការវិលត្រឡប់មកវៀតណាមវិញរបស់និស្សិតអាហារូបករណ៍កម្ពុជា ដែលក្នុងនោះ (i) តាមគម្រោងភាគីវៀតណាមត្រៀមអនុញ្ញាតអោយនិស្សិតកម្ពុជាជិត៥០០នាក់ចូលមកប្រទេសវៀតណាមវិញតាមច្រកព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ (ii) ពេលមកដល់វៀតណាមនិស្សិត និងសិក្ខាកាមកម្ពុជាទាំងអស់នឹងត្រូវដាក់ដោយឡែក១៤ថ្ងៃទៅតាមការរៀបចំរបស់អាជ្ញាធរខេត្តតៃនិញ (iii) ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមបានស្នើនាយករដ្ឋមន្ត្រីវៀតណាមពិនិត្យនិងសម្រេចលើកលែងការចំណាយទាំងស្រុងឫបញ្ចុះការចំណាយមួយផ្នែក៕
(ប្រភពព័ត៌មាន: FB vietnamembassyincambodia)

មតិពីមិត្តអ្នកអាន