សហគមន៍អណិកជនវៀតណាមនៅអាលឺ្លម៉ង់ បរិច្ចាគម៉ាស ១០០,០០០ ចំនួនម៉ាសដល់ប្រជាជននៅ ១៦ រដ្ឋរបស់អាលឺ្លម៉ង់

19:17 | 17/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាពេលថ្មីៗនេះ លោកស្រី Bui Thu Minh និងលោក Frank Dinh Truong បានតំណាងឲ្យ គណកម្មធិការរៀបចំផែនការប្រគល់ម៉ាសចំនួន ១០០, ០០០ ម៉ាសដែលជាអំណោយរបស់សហគមន៍អណិកជនវៀតណាមនៅអាល្លឺម៉ង់ដល់អង្គការ WUS (សេវាកម្មសាកវិទ្យាល័យពិភពលោក) នៅ Wiesbaden។

សហគមន៍អណិកជនវៀតណាមនៅអាលឺ្លម៉ង់ បរិច្ចាគម៉ាស ១០០,០០០ ចំនួនម៉ាសដល់ប្រជាជននៅ ១៦ រដ្ឋរបស់អាលឺ្លម៉ង់។

លោក​Kambiz Ghawami នាយកគ្រប់គ្រងនៃអង្គការ WUS បានតំណាងឲ្យអង្គការនេះដើម្បីទទួលអំណោយរបស់សហគមន៍អណិកជន​វៀតណាម​នៅអាល្លឺម៉ង់និង បញ្ជូនទៅប្រជាជនអាល្លឺម៉ង់នៅក្នុងរដ្ឋចំនួន ១៦។

នៅថ្ងៃដដែល លោកស្រី Bui Thu Minh និងលោក Frank Dinh Truong បានតំណាងឲ្យផែនការប្រគល់ម៉ាសចំនួន ៦,២៥០ ម៉ាសដល់រដ្ឋ Rheinland-Pfalz។ ម៉ាសទាំងនេះត្រូវបានទទួលនិងចែកចាយដោយក្រសួងមហាផ្ទៃនៃ Rheinland-Pfalz ដល់អង្គការសប្បុរសធម៌ Mainzer Tafel ។ ក្នុងនាមថូម៉ាសហ្សេហ្វថេកឌៀរហាន់ដាសប្រធានទីមួយបានទទួលនិមិត្តរូបនៃរបាំងនេះ។

តាងនាមឲ្យអង្គការ WUS និងអង្គការ Mainzer Tafel លោក Ghawami និងលោក Hanspach បានថ្លែងអំណរគុណចំពោះសហគមន៍អណិកជនវៀតណាមនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ចំពោះអំណោយដ៏មានអត្ថន័យនេះពីសហគមន៍អណិកជនវៀតណាមនៅអាល្លឺម៉ង់៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព