ខេត្ត Gia Lai បានបរិច្ចាគអង្ករ ១,៤ តោន ដើម្បីប្រគល់ដល់អាណិកជនវៀតណាម នៅខេត្តរតនគីរីនៃព្រះរាជាណាចក្រកម្ពុជា

13:12 | 13/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - ថ្មីៗនេះ ក្រុមការងារខេត្ត Gia Lai បានប្រគល់អង្ករចំនួន ១.៤០០ គីឡូក្រាម មីចំនួន ១៤០ កេស ជែលលាងដៃសម្លាប់មេរោគចំនួន ៦២៤ ដប និងម៉ាស់ចំនួន ៤.១២៥ ដែលប្រគល់ជូនដល់សមាគមខ្មែរ - វៀតណាម នៅខេត្តរតនគិរីនៃព្រះរាជាណាចក្រកម្ពុជា។

ទិដ្ឋភាពនៃពិធីប្រគល់អំណោយ។

នៅច្រកព្រំដែនអន្តរជាតិ Le Thanh ស្រុក Duc Co ខេត្ត Gia Lai ក្រុមការងារ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសហការជាមួយមន្ទីរកិច្ចការបរទេស មន្ទីរសុខាភិបាល សម្ព័ន្ធសមាគមមិត្តភាពវៀតណាម នៅខេត្ត Gia Lai មានការប្រជុំជាមួយអាណិកជនវៀតណាមដែលរស់នៅ នៅខេត្ត​រតនគីរី​នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងការប្រជុំនេះ លោកប្រធានសមាគមខ្មែរ - វៀតណាម​នៅខេត្ត​រតនគិរី​Pham Van Ninh បានជូនដំណឹងអំពី ស្ថានភាពរស់នៅរបស់គ្រួសារចំនួន ៦២៤ គ្រួសារ ក្នុងនោះមានជនជាតិវៀតណាមជាង ១.៣០០ នាក់​នៅខេត្តជាប់ព្រំដែន​នៃព្រះរាជាណាចក្រ​កម្ពុជា។ លោក Ninh បានមានប្រសាសន៍ថា “ ប្រជាជនវៀតណាមនៅប្រទេសកម្ពុជា​ចំនួន ៩០ ភាគរយ​ត្រូវ​ជួលផ្ទះ​ ហើយពួកគេ​ភាគច្រើន​ធ្វើការ​ស៊ីឈ្នូល​និងចិញ្ចឹមជីវិត។ ក្នុងអំឡុងពេលដែលអនុវត្តវិធានការ​រក្សាគម្លាតសង្គម នៅកម្ពុជា​ បងប្អូនប្រជាជន​វៀតណាមនៅទីនេះ​ត្រូវបានប៉ះពាល់យ៉ាងខ្លាំង។ ជាងនេះទៅទៀត ម្ចាស់ផ្ទះមិនបន្ថយថ្លៃជួលផ្ទះទេ ដូច្នេះគ្រួសារ​ជនជាតិវៀតណាមជាច្រើន​កាន់តែ​ពិបាក​ថែមទៀត” ។

យោងតាមលោក Ninh ក្នុងចំណោមគ្រួសារជនជាតិ​វៀតណាម​នៅខេត្តរតនគិរីមាន ចំនួន ៦២៤ គ្រួសារ មាន ១៤០ គ្រួសារជួបស្ថានភាពលំបាក និងជាង ១០ គ្រួសារគ្មានការងារធ្វើ។

លោកស្រីអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៅខេត្ត Gia Lai បានអះអាងថា៖ “ សមាគមខ្មែរ - វៀតណាមនៅខេត្តរតនគិរី គឺជាសមាជិកមួយ​របស់​គណៈកម្មាធិការមជ្ឈិម​រណសិរ្សមាតុភូមិវៀតណាម។ ទោះបីជាពួកគេនៅឆ្ងាយពីប្រទេសវៀតណាម​ក៏ដោយ​ ប៉ុន្តែពួកគេទាំងអស់​គ្នាមាន​ស្រុកកំណើតរួម​ដែលជាវៀតណាមដែរ។ ដូច្នេះ​អាណិកជនវៀតណាម​នៅ​បរទេសកុំព្រួយ ដោយ​មានបក្ស​រដ្ឋាភិបាល​រ អង្គការ​ អង្គភាពអាជីវកម្ម​នានា ​នៅក្នុង​ប្រទេស​ដែលអមដំណើរនិងគាំទ្រប្រជាជន​ឱ្យមានអារម្មណ៍​ថា​ មានសុវត្ថិភាព​នៅក្នុង​ជីវិត។ ឥឡូវនេះ ស្ថានភាព​រស់នៅដ៏ពិបាក​ ប៉ុន្តែ​យើងគួរតែសប្បាយចិត្ត​ ព្រោះ​នៅក្នុង​គ្រាដែល​ជំងឺ ​Covid-19 រីករាលដាល​​ ប្រជាជនវៀតណាម​និងប្រជាជន​កម្ពុជា​នៅតែ​មានសុវត្ថិភាពនិងសុខភាពល្អ”។

ទិដ្ឋភាពនៃការជួបជុំរវាងក្រុមការងារនិង​សមាគមន៍ជនខ្មែរ - វៀតណាម នៅ​ខេត្តរតនគិរី​ ។

ទទួលបានអំណោយ លោកប្រធានសមាគមខ្មែរ - វៀតណាម នៅ​ខេត្តរតនគិរី​ Pham Van Ninh បានមានប្រសាសន៍ថា“ ដោយការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ​ជា ពិសេសគឺស្ថានទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ គណៈកម្មាធិការបក្សខេត្ត Gia Lai គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត និងជនរួមជាតិ​នៅឯបរទេស

យើងមានសំណាងដែលទទួលជំនួយខាងស្មារតីនិងសម្ភារៈ។ នៅពេលពួកយើងឈឺ ពួកយើងត្រូវបានអនុញ្ញាតឱ្យទៅស្រុកកំណើត ដើម្បីទទួលការព្យាបាល ... យើងខ្ញុំ​ពិតជា​រំភើបចិត្តនិង​មោទនភាពខ្លាំងណាស់” ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន