អាជីវកម្មវៀតណាមជួយប្រជាជន នៅប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

13:32 | 20/04/2020 (ប្រែសម្រូលដោយឌីណា)

យុគសម័យ - នារសៀលថ្ងៃទី ១៩ ខែមេសា ក្រុមអាជីវកម្មខ្នាតតូចវៀតណាមនៅកម្ពុជាបានប្រគល់អំណោយដល់គ្រួសារខ្មែរមានប្រភពដើមវៀតណាម សំដៅប្រឆាំងនឹងជំងឺ Covid-19 ។

នៅក្នុងពិធីប្រគល់អំណោយសប្បុរសធម៌ គណៈកម្មាការរៀបចំពិធីនេះបានផ្តល់អំណោយចំនួន ១៣០ រួមមាន អង្ករ មី ម៉ាស់ ទឹកលាងដៃសម្លាប់មេរោគ ជូនដល់ជនក្រីក្រនិងកម្មករឯករាជ្យវៀតណាម ដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ Cov-19 ។ អំណោយទាំងនេះបានបរិច្ចាគដោយការគាំទ្រពីអាជីវកម្មវៀតណាមខ្នាតតូចមួយចំនួន និងការគាំទ្រពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

អំណោយបានផ្តល់ដល់ប្រជាជនដែលជួបប្រទះស្ថានភាពលំបាក។

លោក Le Minh Hung ម្ចាស់ភោជនីយដ្ឋាន Hoa Sen ក្នុងរាជធានីភ្នំពេញដែលជាប្រធានក្រុមសប្បុរសធម៌បាននិយាយថា កាលពីមុន ជីវិតរបស់ជនជាតិខ្មែរមានប្រភពដើមវៀតណាម ជាកម្មករឯករាជ្យ នៅកម្ពុជា អ្នកលក់សំបុត្រឆ្នោត អ្នករើសអេតចាយ ... បានជួបប្រទះការលំបាកជាច្រើន ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 ។

ជាមួយនឹងប្រពៃណីនៃ“ ស្លឹកឈើល្អការពារស្លឹករហែក” អាជីវកម្មខ្នាតតូចមួយចំនួនបានរៃអង្គាសថវិកាមួយ ដើម្បីចូលរួមចំណែកក្នុងការងាររួមរបស់សង្គមទាំងមូល រួមជាមួយរាជរដ្ឋាភិបាលកម្ពុជានិងវៀតណាម ក្នុងការជួយនិងគាំទ្រដល់ប្រជាជន សំដៅជំនះពេលវេលាដ៏លំបាក។

“កាលពីមុនយើងបានជួយឧបត្ថម្ភលើកទីមួយជូនដល់អ្នកលក់សំបុត្រឆ្នោតប្រហែល ២០ នាក់ ដែលស្ថានភាពរស់នៅលំបាកពីព្រោះពួកគេមិនអាចលក់សំបុត្រឆ្នោតបានទេ។ ប៉ុន្តែបន្ទាប់មកយើងមើលឃើញថា ប្រជាជនដែលស្ថិតក្នុងស្ថានភាពលំបាកនៅតែមានច្រើន ដូច្នេះយើងបានរៀបចំការប្រគល់អំណោយសប្បុរសធម៌លើកទីនេះ ដើម្បីជួយឧបត្ថម្ភជូនដល់គ្រួសារចំនួន ១៣០ គ្រួសារផ្សេងទៀត ដើម្បីជំនះគ្រាលំបាកបច្ចុប្បន្ន” ។ លោក Hung បាននិយាយ។

លោក Le Minh Hung បានផ្តល់អំណោយជូនដល់ប្រជាជនក្រីក្រ។

ក្នុងរយៈពេលកន្លងមក សហគមន៍ជនជាតិខ្មែរមានដើមកំណើតវៀតណាម នៅកម្ពុជា បានលើកកម្ពស់ស្មារតីនៃ “សាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក” ដើម្បីចែករំលែកនិងជួយក្រុមគ្រួសារវៀតណាមនិងកម្ពុជាជួបប្រទះស្ថានភាពលំបាក។ សមាគមខ្មែរ - វៀតណាម នៅកម្ពុជាបានសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំអំណោយរាប់ពាន់សម្រាប់ប្រគល់ជូនដល់ប្រជាជនកម្ពុជានិងប្រជាជនវៀតណាម នៅតាមខេត្តនិងក្រុងជាច្រើនទូទាំងប្រទេសកម្ពុជា។

ក្លឹបអាជីវកម្មវៀតណាម នៅកម្ពុជាក៏បានរៃអង្គាសប្រាក់រាប់ពាន់ដុល្លារអាមេរិកផងដែរ ដើម្បីប្រគល់ជូនដល់ប្រជាជននិងគាំទ្រដល់មូលនិធិការប្រឆាំងនឹងជំងឺរាតត្បាត Covid-19 របស់រាជរដ្ឋាភិបាលកម្ពុជានិងកាកបាទក្រហមកម្ពុជា./.

(ប្រែសម្រូលដោយឌីណា)

(ប្រែសម្រូលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន