យុគសម័យ - នាព្រឹកថ្ងៃទី ១៦ ខែមេសា នៅទីក្រុងហាណូយ តំណាងមជ្ឈិមសមាគមមិត្តភាព វៀតណាម - រូម៉ានីបានប្រគល់ប្រាក់ចំនួន ១០០ លានដុងដល់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមដើម្បីគាំទ្រការការពារនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩។
សមាគមមិត្តភាពវៀតណាម - រ៉ូម៉ានីបរិច្ចាគថវិកាចំនួន ១០០ លានដុងដល់រណសិរ្សមាតុភូមិវៀតណាមក្នុងការគាំទ្របង្ការទប់ស្កាត់ជំងឺរាតត្បាតកូវី១៩
ឆ្លើយតបការអំពាវនាវរបស់ប្រជាជនទាំងមូលរួមដៃសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក Nguyen Phu Trong និងពិធីបំផុសចលនា “ ប្រជាជនទាំងមូលគាំទ្រដល់ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩” ដែលរៀបចំឡើងដោយគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាម សមាគមមិត្តភាពវៀតណាម - រ៉ូម៉ានីបានអំពាវនាវឱ្យសមាជិកសមាគមទាំងអស់ជាអតីតនិស្សិត កម្មសិក្សា និងអ្នកដែលបានរស់នៅនិងសិក្សានៅរ៉ូម៉ានីចូលរួមគាំទ្រក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ លោក Bui Trong Dinh បានអោយដឹងថា៖“ សមាគមមិត្តភាពវៀតណាម - រូម៉ានីបាន រៃអង្គាសប្រាក់ចំនួន ១០០ លានដុងដើម្បីគាំទ្រនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩។ ការជួយឧបត្ថម្ភទាំងនេះបានឆ្លុះបញ្ចាំងពីស្មារតីស្ម័គ្រចិត្ត សាមគ្គីភាពរបស់សមាជិកទាំងមូល។
ក្នុងឱកាសនេះ អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Hau A Lenh បានថ្លែងអំណរគុណដល់សមាជិកនៃសមាគមមិត្តភាពវៀតណាម - រ៉ូម៉ានីដែលបានរួមដៃគ្នាជាមួយជនរួមជាតិនៅទូទាំងប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ទន្ទឹមនឹងនេះប្តេជ្ញានិងពង្រាយការបែងចែកធនធានឲ្យត្រឹមត្រូវនិងទាន់ពេលវេលាបំផុត ដែលរួមចំណែកទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន