វៀតណាម - កូរ៉េខាតត្បូងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid-19

15:45 | 29/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើភាគីរ៉េខាងត្បូងសហការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាមក្នុងការការពារនិងប្រឆាំងនឹងជំងឺរាតត្បាត Covid 19 និងជួយជ្រោមជ្រែងដល់ប្រជាជននិងអង្គភាពអាជីវកម្មផងដែរ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh គំពុងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha (រូបថត៖ vnanet)

នាថ្ងៃទី ២៨ ខែកុម្ភៈ តាមសំណើរបស់ភាគីកូរ៉េខាងត្បូង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងកូរ៉េខាងត្បូង។

ក្នុងឱកាសនេះ លោក Pham Binh Minh បានពិភាក្សាអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការព្យួរការលើកលែងទិដ្ឋាការជាបណ្តោះអាសន្នដោយឯកតោភាគី សម្រាប់ពលរដ្ឋកូរ៉េខាងត្បូងដែលចាប់ផ្តើមពីម៉ោង ០០:00 ថ្ងៃទី ២៩ ខែកុម្ភៈ ដើម្បីបង្កើនការគ្រប់គ្រងលើការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។ តាមនោះ ពលរដ្ឋកូរ៉េខាងត្បូងដែលកាន់លិខិតឆ្លងដែនធម្មតានៅតែត្រូវបានអនុញ្ញាតឱ្យចូលប្រទេសវៀតណាមបន្ទាប់ពីទទួលបានទិដ្ឋាការស្របច្បាប់។

លោក Pham Binh Minh បានស្នើភាគីកូរ៉េខាងត្បូងសហការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតជំងឺនេះ ក៏ដូចជាជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋនិងសហគ្រិនកំពុងរស់នៅនិងធ្វើអាជីវកម្មនៅប្រទេសរៀងៗខ្លួន ព្រមទាំងមានគោលបំណងចង់សហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ ត្រូវបានរក្សាជាធម្មតាផងដែរ។

ចំណែកខ្លួនវិញ រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha បានបញ្ជាក់ថារដ្ឋាភិបាលកូរ៉េខាងត្បូងបន្តកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការធ្វើចត្តាឡីស័កនិងទប់ស្កាត់ជំងឺរាតត្បាតនៅតាមតំបន់របស់ប្រទេសខ្លួន ព្រមទាំងសជួយថែទាំសុខភាពដោយឥតគិតថ្លៃស្របតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោកសម្រាប់ពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូង៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព