សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់ទៅនឹងរោគរាតត្បាត

15:26 | 19/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អនុវត្តកម្មវិធីអាស៊ានឆ្នាំ ២០២០ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន ២០២០ (ADMM ចង្អៀត) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ។ កិច្ចប្រជុំនេះ បានចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការទប់ទល់នឹងរោគរាតត្បាត។

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន ២០២០ (ADMM ចង្អៀត) (រូបថត៖ vnanet.vn)

នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ រដ្ឋមន្ត្រីការពារជាតិអាស៊ាន បានសង្កត់ធ្ងន់លើចំណាប់អារម្មណ៍ចំពោះការរីករាលដាលនៃមេរោគកូវីដ១៩ (COVID-19)ដោយអះអាងថានេះគឺជាកត្តាដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសុខភាពនិងសេដ្ឋកិច្ចរបស់ប្រជាជន ក៏ដូចជាសន្តិសុខនិងស្ថេរភាពនៅក្នុងតំបន់ផងដែរ។ ហេតុដូច្នេះរដ្ឋមន្រ្តីទាំងអស់បានសង្កត់ធ្ងន់លើស្មារតីនៃការរួបរួមគ្នា និងការឆ្លើយតបយ៉ាងសកម្មទៅរបស់សហគមន៍អាស៊ាន ហើយបានឯកភាពគ្នាខិតខំប្រឹងប្រែងដើម្បីជំនះនូវការរីករាលដាលនៃវីរុស COVID-19 ដើម្បីជាផលប្រយោជន៍របស់ប្រជាជននៃបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

យោងតាមគោលការណ៍នោះ រដ្ឋមន្រ្តីក្រសួងការពារជាតិនៅក្នុងសន្និសីទ ADMM ចង្អៀត នាថ្ងៃទី ១៩ ខែកុម្ភៈបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងចំណោមស្ថាប័នការពារអាស៊ាន ក្នុងគោលបំណងរៀបចំការចែករំលែកព័ត៌មាននិងសកម្មភាពផ្លាស់ប្តូរជាផ្លូវការប្រកបដោយប្រសិទ្ធភាព។ សេចក្តីថ្លែងការណ៍រួមបានបង្ហាញឲ្យឃើញថា រដ្ឋមន្រ្តីទាំងអស់បានពិចារណារៀបចំការធ្វើសមយុទ្ធតាមកាលះទេសះក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាអាស៊ាន ដែលក្នុងនោះវៀតណាមបានត្រៀមខ្លួនរៀបចំសកម្មភាពទាំងនេះឱ្យបានឆាប់តាមការដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវី ដ១៩ផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ ​tuoitre.vn)

លើសពីនេះ ADMM ចង្អៀតក៏លើកទឹកចិត្តនូវគំនិតផ្តួចផ្តើមថ្មីនិងទំរង់នៃកិច្ចសហប្រតិបត្តិការថ្មី ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងទូទៅរបស់អាស៊ាន ដោយសំដៅប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតអំពីការរីករាលដាលនៃមេរោគកូវីដ១៩ដោយធានាថាប្រជាជនអាស៊ាន ត្រូវបានផ្តល់ជូននូវព័ត៌មានពេញលេញនិងត្រឹមត្រូវអំពីជំងឺរាតត្បាតដ៏កាចសាហាវនេះតែម្តង៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព