យុគសម័យ - វាយតំលៃចំពោះប្រសិទ្ធភាពនៃវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺនេះរបស់រដ្ឋាភិបាលវៀតណាម មាន ៤៤% នៃវិនិយោគិនអាឡឺម៉ង់បានឲ្យដឹងថា ប្រតិកម្មរបស់រដ្ឋាភិបាលវៀតណាមគឺទាន់ពេលវេលានិងមានប្រសិទ្ធភាព
តំបន់ដាច់ដោយឡែកពិសេសសម្រាប់អ្នកជំងឺ Covid-19 នៅមន្ទីរពេទ្យជំងឺត្រូពិកមជ្ឈិមទីក្រុងហូជីមិញ (រុបថត៖ VN+)
នារសៀលថ្ងៃទី ១២ ខែកុម្ភៈ សភាពាណិជ្ជកម្មនិងឧស្សាហកម្មអាល្លឺម៉ង់ប្រចាំនៅវៀតណាម ( AHK) បានប្រកាសលទ្ធផលនៃការស្ទង់មតិរបស់វិនិយោគិនអាឡឺម៉ង់នៅវៀតណាមចំពោះផលប៉ះពាល់នៃការរាតត្បាតជំងឺ COVID-19 ។
តាមនោះ វាយតំលៃចំពោះប្រសិទ្ធភាពនៃវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺនេះរបស់រដ្ឋាភិបាលវៀតណាម មាន ៤៤% នៃវិនិយោគិនអាឡឺម៉ង់បានឲ្យដឹងថា ប្រតិកម្មរបស់រដ្ឋាភិបាលវៀតណាមគឺទាន់ពេលវេលានិងមានប្រសិទ្ធភាព ព្រមទាំងបានជួយទ្រទ្រង់ដល់សហគ្រាសរបស់ពួកគេក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់ស្ថានភាពអាជីវកម្ម និងសុខភាពរបស់បុគ្គលិកផងដែរ។ រីឯ ៣៦ % នៃសហគ្រាសបានបង្ហាញថាគោលនយោបាយទាំងនោះបានរួមចំណែកក្នុងការទប់ទល់នឹងការរាតត្បាតជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវដែលបង្កឡើងដោយវីរុស Covid -19 ផងដែរ។
យោងតាមសភាពាណិជ្ជកម្មនិងពាណិជ្ជកម្មអាឡឺម៉ង់នៅវៀតណាមក្នុងការស្ទង់មតិវិនិយោគិនអាឡឺម៉ង់ក៏បានផ្តល់អនុសាសន៍សេចក្តីប្រាថ្នានិងសំណូមពរដើម្បីជួយឱ្យពួកគេយល់ដឹងនិងធ្វើបច្ចុប្បន្នភាពលើស្ថានភាពបច្ចុប្បន្នក៏ដូចជាការកែតម្រូវផែនការអាជីវកម្មអាឡឺម៉ង់នាពេលខាងមុខនៅវៀតណាម។ អាជីវកម្មភាគច្រើនមានសុទិដ្ឋិនិយមថាពួកគេនឹងជំនះគ្រាលំបាកនេះបាន៕
(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន